Breaking News

សិក្ខាសាលាស្ដីពីបច្ចេកទេសធ្វើពុម្ព និងបោះពុម្ភស៊ីម៉ងត៍

ខេត្តកណ្ដាល៖ លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល អំពាវនាវឱ្យអាជីវករ សិប្បករ ត្រូវចេះចូលរួមថែរក្សាច្បាប់ក្បួនខ្នាត និងមិនត្រូវធ្វើឱ្យរួចពីដៃដែលនាំឱ្យបាត់បង់តម្លៃនៃសិល្បៈសូនរូប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកនៅឡើយ។ 

លោកស្រី មួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតីភាពក្នុង ពិធីបិទសិក្ខាសាលាស្ដីពីបច្ចេកទេសធ្វើពុម្ភ និងបោះពុម្ភស៊ីម៉ងត៍ នាំរសៀលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដា ដោយបានការចូលរួមពីសិក្ខាកាមមកពីក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល សរុបជាង ៥០ អង្គ/នាក់។ 

លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាលបន្តថា៖ ការចូលរួមថែរក្សាច្បាប់ក្បួនខ្នាត នៃសិល្បៈចម្លាក់សូន្យរូបនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សានូវវប្បធម៌ អរិយធម៌ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក។ ហើយសិល្បៈចម្លាក់ គឺជាទម្រង់សិល្បៈមួយក្នុងចំណោមសិល្បៈទាំង៧ ដែលដូនតាយើងបានបន្សល់ទុកជាកេរដំណែលជាដ៏សំខាន់ សម្រាប់កូនខ្មែរជំនាន់ក្រោយយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាដើម្បីបង្កើនសោភ័ណ្ឌភាព និងបង្កប់ដោយអត្ថន័យខ្លឹមសារ ដូចដែលយើងឃើញមាននៅតាមប្រាសាទបុរាណ វត្តអារាម សាលារៀនគេហដ្ឋានគ្រឿងសង្ហារឹម និងសំភារះប្រើប្រាស់ប្រចាំថ្ងៃ វត្ថុតាំងលំអជាដើម។ ទន្ទឹមនឹងនោះចម្លាក់ជាប្រភពចំណូលមួយផ្នែករបស់ប្រជាជនខ្មែរ ដែលបានមកពីការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក៏ជាមុខរបរជំនួញជួញដូរក្នុងប្រទេស និងក្រៅប្រទេស។ 

លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖ ជាការពិតណាស់សិក្ខាសាលាស្ដីពីបច្ចេកទេសការធ្វើពុម្ព និងបោះពុម្ព ស៊ីម៉ងត៍ នាពេលនេះ វាបានបង្កើតជាវេទិកាដ៏មានសារៈសំខាន់ និងគួរឱ្យចាប់អារម្មណ៍ដែលយើងទាំងអស់គ្នាបានចូលរួមក្នុងការជួយតម្រង់ទិសសម្រាប់ពង្រឹងការយល់ដឹងអំពីក្បាច់ចម្លាក់ខ្មែរ បច្ចេកទេសធ្វើពុម្ពនិងបោះពុម្ព។ ហើយកម្មវិធីថ្ងៃនេះវាមានប្រយោជន៍មិនត្រឹមតែឱ្យអាជីវករប្រកបរបបប្រចាំថ្ងៃនោះទេ ក៏ជាមូលដ្ឋានចំណេះដឹងដ៏រឹងមាំសម្រាប់ធ្វើបច្ចុប្បន្នភាពរបស់មន្រ្តីរាជការ ក្នុងពេលបំពេញភារកិច្ចតាមទីសាធារណៈ វត្តអារាម ដែលមានសំណង់វប្បធម៍ផ្សេងៗ និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បំផុសគំនិតមហាជនអោយយល់ដឹងពីតម្លៃ ការចេះស្រលាញ់ និងជំរុញឱ្យស្នាដៃសិល្បៈចម្លាក់ខ្មែរ មានការកោតសរសើរ និងត្រូវបានគេទទួលស្គាល់ជាសកល។ 

លោកស្រី មួង សារីម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោក លោកស្រីជាអាជីវករ សិប្បករទាំងអស់ សូមបន្តការចូលរួមចំណែកដល់កិច្ចសហការ និងគាំទ្របន្ថែមទៀតដល់វិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្មដ៏មានតម្លៃនេះ និងសូមឲ្យមន្ត្រីរាជការ សិប្បករ សិប្បការីនី ជួយចែករំលែកបទពិសោធន៍ថ្មីៗ លើជំនាញសិល្បៈសូនរូប និងបច្ចេកទេសថ្មីៗសំដៅពង្រឹងគុណភាព ធនធានមនុស្ស ដោយស្ថិតក្រោមរចនាបទខ្មែរ មនសិកា និងផ្នត់គំនិតជាខ្មែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *