គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១១ បានបន្សល់ស្លាក់ស្នាមនៃការបំផ្លាញទ្រង់ទ្រាយធំ ដល់សេដ្ឋកិច្ចប្រទេសនេះ ពិសេសគឺបណ្តារោងចក្រនៅក្នុងទីក្រុង អាយុទ្យា ដែលជាតំបន់ប្រមូលផ្តុំវិស័យឧស្សាហកម្ម ។
ក្រសួងឧស្សាកម្មថៃ បានស្នើដល់តំបន់ឧស្សាហកម្មចំនួន ៦៧នៅទូទាំងប្រទេស ចាត់វិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈតំបន់មួយចំនួនប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់រយៈពេល១១ឆ្នាំកន្លងមក។
លោក Veeris Ammarapala ប្រធានស្ថាប័នគ្រប់គ្រងអចលនាទ្រព្យ ឧស្សាហកម្មថៃ (IEAT) បានឲ្យដឹងថា រដ្ឋមន្ត្រី ឧស្សាហកម្ម SuriyaJungrungreangkit បានបញ្ជារឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ដល់ស្ថានភាពទឹកជំនន់ដល់តំបន់ឧស្សាហកម្ម។ សកម្មភាពខាងលើក្នុងគោលដៅ ទប់ស្កាត់ហេតុការអាក្រក់កើតឡើង ដូចកាលពី១១ឆ្នាំមុន ដោយនៅតំបន់ភាគខាងចើង និងភាគកណ្តាលរួមទាំងទីក្រុងបាងកក់ លិចលង់ជាច្រើនខែ៕