Breaking News

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូនៅស្រុកអង្គស្នួល

កណ្តាល៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចសហការណ៍ជាមួយជនរងគ្រោះធ្វើការឃាត់ខ្លួនកហរោយធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូតែមិនបានសម្រេច។កាលពីវេលាម៉ោង១៤ និង ៣០នាទីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សៀ ឡែន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរលក់គោដុត ស្នាក់នៅភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ តន់ សារើន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិទួលពង្រ សង្កាត់ចោមចៅទ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ កាបូបពណ៌ខ្មៅចំនួន០១ ក្នុងនោះមានលុយចំនួន៣០ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ តន់ សារើន ចំនួន០១ កាតចាក់វ៉ាក់សាំងចំនួន០១ ប័ណ្ណសម្គាល់យានយន្តចំនួន០១ និងវិក័យប័ត្រលក់នឹងទិញម៉ូតូគ្រប់ប្រភេទ(យីហោ ម៉េងភាព អភិវឌ្ឍន៍)ចំនួន០១។ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក Samsung ពណ៌ទឹកមាស។

យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាកហុងដាC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ លេខតួនិងលេខម៉ាស៊ីន5957164 ពាក់ផ្លាកលេខភ្នំពេញ1IS-6230 ត្រឡប់មកពីទិញសម្ភារៈនៅផ្សារត្រយឹងវិញ ហើយបានទុកម៉ូតូនៅខាងមុខបន្ទប់ជួររបស់ខ្លួន រួចចូលក្នុងបន្ទប់ដើម្បីសម្រាកថ្ងៃត្រង់។ លុះដល់ម៉ោងកើតហេតុខាងលើស្រាបតែជនរងគ្រោះបានឮសម្លេងចាក់សោរម៉ូតូក្រូកៗ បានបើកបង្អួចមើលក៏ឃើញជនសង្ស័យបានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ទើបជនសង្ស័យបានស្ទុះរត់គេចខ្លួនចូលក្នុងព្រៃឬស្សីខាងលិចកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ពើក ។ ក្រោយពីទទួលបានពត៌មានភ្លាមកម្លាំងប៉ុស្ដិ៍ពើក បានសហការណ៍ជាមួយកម្លាំងជំនាញស្រុកបានចុះទៅដល់ទីតាំងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យបានដើម្បីសួរនាំតាមនិតិវិធី។

ចំពោះករណីនេះជនសង្ស័យមិនព្រមឆ្លើយសារភាពឡើយ។

ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹកនោមលទ្ធផលគ្មានសារធាតុញៀននៅក្នុងទឹកនោម(-)។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖ សិរី នាគ

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *