Breaking News

ពលរដ្ឋរស់នៅភូមិស្ទឹងច្រាល់ មានការព្រួយបារម្មណ៍ខ្លាំង « ខ្លាចឈ្មួញទិញដីព្រៃឧទ្យានជាតិ យកឈ្មោះ និងស្នាមមេដៃរបស់ពួកគាត់ ទៅប្រព្រឹតខុសនិតិវីធីច្បាប់ »

ព្រះសីហនុ ៖ នៅពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅជើងភ្នំចាន់ក្រហម ស្ថិតក្នុងភូមិស្ទឹងច្រាល់ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីស្នាមមេដៃ និងអត្តសញ្ញាណប័ណ្ណ ដែលកន្លងមកក្រុមឈ្មួញបានមកបំផុសផុលឲ្យពួកគាត់យកអត្តសញ្ញាណប័ណ្ណ ទៅដាក់នៅស្នាក់ភូមិស្ទឹងច្រាល រួចផ្តិតមេដៃយកលុយក្នុងម្នាក់១០០ដុល្លារ ទៅ២០០ដុល្លារ ដោយគេមិនបានប្រាប់ថា យកទៅអ្វីនោះទេ ក្រោយមកទើបលេចឮថា ក្រុមឈ្មួញបានយកស្នាមមេដៃប្រជាពលរដ្ឋនោះ ដើម្បីស្នើសុំច្បាប់កាត់ឆ្វៀលដីឧទ្យានជាតិព្រះមុនីវង្សបូកគោ ចំណុចភ្នំដោះក្រមុំចាន់ក្រហម ដែលមានចំនួន៥ពាន់ជាងហិតតា មិនដឹងជាគម្រោងអ្វីឲ្យពិតប្រាកដនោះទេ។

ហេតុនេះហើយទើបពួកគាត់មានការភ័យខ្លាច ក៏បានស្នើឲ្យក្រុមអ្នកសារព័ត៌មាន មកធ្វើបទសម្ភាសន៍ ដើម្បីធ្វើជាកំណត់ហេតុមួយ ឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធលោកបានដឹងបានឮ តាមរយៈព័ត៌មានឲ្យជួយផ្សព្វផ្សាយចំពោះស្នាមមេដៃអត្តសញ្ញាណប័ណ្ណ ដែលក្រុមឈ្មួញធ្លាប់បានយកកន្លងមក។ ពួកគាត់ខ្លាចគេយកទៅប្រើប្រាស់អ្វីមួយដែលខុសពីនីតិវិធីច្បាប់ អាស្រ័យហេតុនេះយើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នា សូមធ្វើការបដិសេធ និងមោឃៈភាព រាល់ឯកសារស្នាមមេដៃទិញ ឬលក់ដីព្រៃរបស់រដ្ឋ ដែលមិនមានមន្ត្រីមូលដ្ឋាន ឬមន្ត្រីជំនាញណាដឹងឮនោះ ចាប់ពីពេលនេះតទៅ។

ព្រោះនៅពេលថ្មីៗនេះ ពួកគាត់បានឃើញដីកាពីតុលាការខេត្តព្រះសីហនុ បានកោះហៅប្រជាពលរដ្ឋចំនួន (..ពី ..បី.. )គ្រួសារ ពាក់ព័ន្ធនឹងរឿងដីព្រៃភ្នំផងដែរ ហើយនៅពេលនេះ ពួកគាត់ក៏បានឃើញនៅលិខិតទិញលក់ដី១ច្បាប់ ពីមន្ត្រីបរិស្ថានខេត្តព្រះសីហនុ ដែលមានស្នាមមេដៃឈ្មោះ អ្នកទិញ និងមានឈ្មោះប្រជាពលរដ្ឋនៅច័ន្ទក្រហម ជាអ្នកលក់ និងសាក្សីជាច្រើននាក់ទៀត តែមិនមានចុះហត្ថលេខា ឬស៊ីញ៉ែបោះត្រាពីអាជ្ញាធរឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា អ្នកដែលមកបំផុសបំផុលឱ្យប្រជាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណទៅផ្ដិតមេដៃនោះ គឺលោក ផាន់ សារុន ជាមេភូមិស្ទឹងច្រាល់នេះម្តង។

ពាក់ព័ន្ទនិងការលើកឡើងរបស់ប្រជាពលរដ្ឋចំពោះលោក ផាន់ សារុន មេភូមិស្ទឹងច្រាល់រូបនេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោក ផាន់ សារុន មេភូមិស្ទឹងច្រាល ក៏បានឆ្លើយប្រាប់ឲ្យដឹងថា តើប្រជាពលរដ្ឋនៅភូមិណា? នៅទីណា? មានឈ្មោះអ្វីខ្លះដែរ? ឆ្លើយដាក់ឈ្មោះខ្ញុំ សូមប្រាប់ឈ្មោះខ្ញុំមក ខ្ញុំមិនដែលមានលុយដើរទៅយកឲ្យពលរដ្ឋគេឯងនោះទេ។

បើជាការងាររដ្ឋបាល ប្រមូលអត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ គឺខ្ញុំប្រមូលមែន ព្រោះចង់ដឹងស្ថិតិពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខ្ញុំ បើពីដើមផ្តិតមេដៃបានលុយមែន នោះជួយប្រាប់ខ្ញុំផង ខ្ញុំនឹងទៅផ្តិតដែរ ហើយរឿងដែលពលរដ្ឋលើកឡើងខាងលើ ខ្ញុំមិនមានការជាប់ពាក់ព័ន្ធទេ។ បើទោះជាលោកមេភូមិស្ទឹងច្រាលឆ្លើបដិសេធយ៉ាងនេះក្តី ប៉ុន្តែប្រជាពលរដ្ឋបានអះអាងយ៉ាងច្បាស់៕ ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *