Breaking News

មេប៉ុស្តិ៍ត្រើយស្លា គ្មានអើពើ រឿងល្បែងស៊ីសង នោះទេ?

ខេត្តកណ្តាល៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្ដាល ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានមានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ចូលក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖

នៅខាងស្រុកស្អាង ខេត្តកណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង គឺមានល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធទូរទស្សន៍ នៅចំណុច ភូមិព្រែកបាឡាត់ឆឹង ហៅភូមិលេង៧ ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្ដាល ទីតាំង ហាងកាហ្វេ ជាប់នឹងស្ពាន ព្រែកបាឡាត់ឆឹង ខាងត្បូង គឺមានអ្នកលេងច្រើន មិនមានរក្សាគម្លាតគ្នានោះទេហើយ លេងចាក់ធំៗ ។ ខាងមេប៉ុស្តិ៍ មេភូមិ គ្មានអើ ពើ នោះទេ។ ដូច្នេះហើយសូម បងៗខាង ស្នងការជួយចុះមកមើលដើម្បីរឹតបន្តឹង ខាងល្បែងស៊ីសងនេះផង។

ភាគច្រើនល្បែងនេះលេងចាប់ពីម៉ោង ១២ ថ្ងៃត្រង់ ដល់ម៉ោង៧ យប់នាងខ្ញុំជាប្រជាពលរដ្ឋសូមអរគុណទុកជាមុន នាងខ្ញុំសូមមិនបញ្ចេញឈ្មោះនោះទេ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

អធិការដ្ឋាននគរបាលស្រុកស្អាងបានបញ្ជាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ឲ្យចុះស្រាវជ្រាវករណីខាងលើ។ជាលទ្ធផល៖ ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័កព-ស២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា នៃអធិការរដ្ឋាននគរបាលស្រុកស្អាងខេត្តកណ្ដាល បានចុះទៅដល់ផ្ទះឈ្មោះឈន គោ ភេទប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរមុខរបរលក់កាហ្វេរ នៅក្បែរគល់ស្ពានខាងត្បូង ភូមិព្រែកបាឡាត់ឆឹង(៧)ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ពិតជាមានការលេងល្បែងជល់មាន់តាម (video online) ពិតប្រាកដមែន។

ចំពោះម្ចាស់ផ្ទះខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានអប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការបើកលេងល្បែងជល់មាន់តាម (video online) ចាប់ពីថ្ងៃនេះតទៅ៕ដោយ៖ សិរី នាគ

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *