Breaking News

ឥណ្ឌា មានករណីឆ្លងកូវីដ ១៩ ទាប់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ខែកន្លងមក

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី ១០ខែសីហា បានប្រកាសថា បានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ២៨.២០៤នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ នេះជាការណីឆ្លងកូវីដ ១៩ ទាប់បំផុត ក្នុងរយៈពេល ៨ខែកន្លងមក ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសឥណ្ឌាកើនឡើងដល់ទៅ ៣២ពាន់នាក់។

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ឥណ្ឌា ក៏មានអ្នកស្លាប់ដោយកូវីដ ១៩ ចំនួន ៣៧៣ នាកផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងជាង ៤២៨ពាន់នាក់។ ចំនួនអ្នកឆ្លងកូវីដ ១៩ និងស្លាប់នៅឥណ្ឌាបានថយចុះយ៉ាងខ្លាំង បើប្រៀបធៀបនិងកាលពីមុនមានអ្នកឆ្លងដល់ទៅ ៤សែននាក់ក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Mansukh Mandaviya បានឲ្យដឹងថា ប្រទេសនេះបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ Johnson & Johnson (J&J) ដែលចាក់ត្រឹមតែមួយដូសប៉ុណ្ណោះ។

វ៉ាក់សាំង Johnson & Johnson (J&J) នឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌា តាមកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថ Biological E Ltd។

បច្ចុប្បន្នកូវិដ ១៩ បានឆ្លងរាលដាល នៅជុំវិញពិភពលោក សម្លាប់មនុស្សជាង ៤,២លាននាក់ ។ 

វីរុសបម្លែងខ្លួនថ្មី ដែលតា ត្រូវបានរកឃើញដំបូង គេបង្អស់នៅក្នុងប្រទេសឥណ្ឌា បានគំរាមកំហែងដល់ បណ្តាប្រទេសជុំវិញពិភពលោក បង្កឲ្យមានការណីឆ្លងថ្មីឡើងវិញនៅលើពិភពលោក ៕SRN

About srn tv

Check Also

លោកប្រធានរដ្ឋចិន Xi Jinping ឆ្លើយតបសំបុត្ររបស់អ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្មដាណឺម៉ាក-ចិន

Leave a Reply

Your email address will not be published. Required fields are marked *