Breaking News

វិទ្យាស្ថាន ស្រាវជ្រាវវីរុសវូហានព្រមានថា ពិភពលោក នឹងមានវីរុសបម្លែងថ្មីជាច្រើនទៀត

 បរទេស៖ វិទ្យាស្ថានស្រាវជ្រាវមេរោគឆ្លង ទីក្រុងវូហាន ប្រទេសចិន បានព្រមានថា ពិភពលោកត្រូវតែត្រៀមលក្ខណៈ ស្មារតី រស់នៅជាមួយកូវីដ​១៩ រយៈពេលវេង​ ដោយសារតែវីរុសបានបន្តបម្លែងខ្លួនថ្មីរហូត​ ហើយឆ្លងរាលដាលនៅទូទាំងពិភពលោក

ឆ្លើយតបទៅនឹងបទសម្ភាសន៍​ជាមួយអ្នកសារព័ត៌មាន លោកស្រី​ Shi Zhengli​ អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ​វីរុសទីក្រុងវូហាន ជាអ្នកវិទ្យាសាស្ត្រមានរហ័សនាមថា (មនុស្សប្រចៀវ) របស់ចិន ដែលមានភាពល្បីល្បាញស្តីពីការស្រាវជ្រាវទៅលើប្រភេទប្រចៀវ បានព្រមានថា វីរុសបម្លែងខ្លួនថ្មី បានវិវឌ្ឍន៍ជាបន្តបន្ទាប់​ ដូច្នេះ ត្រូវតែត្រៀមលក្ខណៈរស់នៅជាមួយកូវីដ​១៩ យូអង្វែង​។

កន្លងមក លោកស្រី Shi Zhengli ក៏ធ្លាប់បានច្រានចោលជាច្រើនលើកពាក់ព័ន្ធនឹងកាចោទប្រកាន់ ថាវីរុសកូវីដ ១៩ បែកធ្លាយចេញពីវិទ្យាស្ថានវូហាន ។ ការស្រាវជ្រាវពីប្រភពកូវីដ​១៩ បង្កឲ្យមានវិវាទជាច្រើន និងធ្វើឲ្យទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសលោកខាងលិច​កាន់តែតានតឹង ។ ជាមួយគ្នានោះលោកស្រី​ក៏បានចោទប្រកាន់ថា អាមេរិក កំពុងតែបង្វែស្ថានភាពនេះទៅជានយោបាយ ។

បច្ចុប្បនចិនកំពុងតែ ខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ជាថ្មីដែលជាវីរុសបម្លែងខ្លួនថ្មី បានផ្ទុះឡើងនៅតំបន់ជាច្រើនពិសេសគឺទីក្រុងវូហាន។

បច្ចុប្បន្ននៅទូទាំងពិភពលោក បានកើនឡើងដល់ជាង២០២, លាននាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,២៩៩,៥០២នាក់ និងជាសះស្បើយឡើងវិញ ១៨២,២៩៤,៧៣៨នាក់។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៦,៥១៨,៩៤៨នាក់ ស្លាប់ចំនួន ៦៣២,៩៨៧នាក់ និងជាសះស្បើយចំនួន ២៩,៨៥១,៨០៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,៩៣៣,៥៥៣នាក់ ស្លាប់ចំនួន ៤២៧,៨៩២នាក់ និងជាសះស្បើយ ៣១,០៩២, ០៩៧នាក់៕SRN

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *