Breaking News

សង្វៀនជល់មាន់ដ៏ធំ កំពុងបើកភ្នាល់លេងយ៉ាងរំភើយ ដែលជ្រកក្រោមស្លាក Casino VIMARN 168 ខណៈអាជ្ញាធរខេត្តកំពត អត់ហ៊ានបង្រ្កាប

កំពត៖ តាមសេក្ដីរាយការណ៍នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះថា មានទីតាំងជល់មាន់ និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងមួយកន្លែង ដែលជ្រកក្រោមស្លាក casino VIMARN 168 ស្ថិតនៅក្បែរច្រកព្រំដែនព្រែកចាក ក្នុងឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានសមត្ថកិច្ចណាហ៊ាន បង្រ្កាបទេ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់អ្នកសារព័ត៌មានឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងជល់មាន់, បៀ, អាប៉ោង បើកលេងនៅក្នុង casino VIMARN 168 គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់អនុញ្ញាតឲ្យបើក Casino។

ចុះហេតុអ្វីបានជាសង្វៀនជល់មាន់មួយនេះ បើកភ្នាល់លេងយ៉ាងរំភើយ ដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ និងមិនខ្លាចបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បងប្អូនប្រជាពលរដ្ឋនាំគ្នាសំណូមពរមកដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន។

ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល ចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងជល់មាន់ និងល្បែងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងរៀងរាល់ថ្ងៃដែល ស្ថិតនៅភូមិឃុំខាងលើនេះ ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្រ្កាបទេ៕SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *