Breaking News

រដ្ឋបាលខេត្តប៉ៃលិន រួមនិងយុវជន ស ស យ ក យុវជនកាកបាទក្រហម, កងកម្លាំង ចុះជួយប្រមូលផលប្រជាកសិកររងគ្រោះដោយភ្លៀងធ្លាក់ទឹកជំនន់

ខេត្តប៉ៃលិន៖ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាលឲ្យបីឃុំនៃស្រុកសាលាក្រៅខេត្តប៉ៃលិន ជន់លិចផ្ទះ ផ្លូវនិងដំណាំដាំដុះរបស់ប្រជាកសិករអស់ជិត៨០០ហិកតារួមមាន ពោត ដំឡូង សណ្តែកម្ទេសនិងបន្លែបង្កាជាច្រើនមុខទៀត ទើបលោកជំទាវអភិបាលខេត្តប៉ៃលិនបានណែនាំដល់ក្រុមការងារចុះប្រមូលផលដំណាំដែលលិចលង់ដោយសារជំនន់នេះ។

នៅក្នុងកិច្ចប្រតិបត្តិការចុះជួយប្រមូលផលប្រជាកសិករនៅឃុំស្ទឹងត្រង់ស្រុកសាលាក្រៅបន្លែស្ពៃជិត២ហិកតាដែលកំពុងលិចទឹកអ៊ុស្រីឈ្មោះហើយវន្នី អាយុជាង៥០ឆ្នាំរស់នៅភូមិឃុំខាងលើបានសំដែងអារម្មរីករាយព្រោះបន្លែគាត់ជិតដល់ពេលប្រមូលផល តែត្រូវទឹកជន់លិចតែម្តងហើយពេលនេះក្រោមការជួយប្រមូលផលអាចបានប្រាក់ខ្លះគ្រាន់ផ្គត់ផ្គង់ជីវភាព។

សូមបញ្ជាក់ថា ដំណាំដាំដុះដែលរងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលរួមមាន ដំឡូងមី ៣៨៦ហិកតា ខូចខាតទាំងស្រុង ១០៤ ហិកតា ពោតក្រហម៣២៦,៥ហិកតា ខូចខាត៧៤ហិកតា ដំណាំស្រូវ ៤៩ហិកតា និងបន្លែ ២០ហិកតា ខូចខាត ៥ ហិកតា សរុបដំណាំទាំងអស់ប៉ះពាល់ ៧៨១ ហិកតា៕ដោយ៖  ស សារឿន

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *