Breaking News

កិច្ចប្រជុំសាមញ្ញលើកទី៤០អាណត្តិទីរបស់ក្រុមប្រឹក្សាខេត្តប៉ៃលិន របៀបវារៈចំនួន៣ ត្រូវបានលើកយកមកពិភាក្សា និងអនុម័ត

ខេត្តប៉ៃលិន៖ របៀបវារៈចំនួន៣ ត្រូវលើកយកមកពិភាក្សា និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ, ប្រធាន-អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

ហើយកិច្ចប្រជុំនេះគឺដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈ ចំនួន0៣សំខាន់ៗរួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត, និង ៣-បញ្ហាផ្សេងៗ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើរ ដល់មន្ទីរអង្គភាពជំនាញ កងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកយ៉ាងសកម្ម ដើម្បីធ្វើឱ្យប្រទេសជាតិ ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថាមិនបណ្ដោយឱ្យប្រទេសជាតិធ្លាក់ទៅរកអសន្តិសុខនោះទេ គឺត្រូវតែការពារឱ្យបានដាច់ខាតសុខសន្តិភាពនិងការអភិវឌ្ឍន៍អោយកាន់តែល្អប្រសើរយូរអង្វែង។ ជាមួយគ្នានោះលោកជំទាវអភិបាលខេត្តក៏បានណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញនូវចំណុចខ្វះខាតរបស់ខ្លួន ធ្វើយ៉ាងណា ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ។ ហើយជាពិសេសអាជ្ញាធរទាំងអស់ត្រូវពង្រឹងនិងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ និងសូមឱ្យសមាជិកទាំងអស់ត្រូវតែខិតខំបំពេញនូវចំនុចខ្វះខាតដែលមាន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរស្របតាមនយោបាយឈ្នះៗរបស់សម្តេចតេជោ៕ដោយ៖ ស សារឿន

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *