Breaking News

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ បង្ហាញពីផលប៉ះពាល់បឋម នៃទឹកជំនន់

(ពោធិ៍សាត់)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហាញពីរបាយការណ៍ផលប៉ះពាល់បឋម នៃទឹកជំនន់ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលសម្ពាធទាប (ITCZ) និងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានោះ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧  ខែតុលា ឆ្នាំ២០២២ បានបង្កឱ្យមានគ្រោះទឹកជំនន់ដងស្ទឹងពោធិ៍សាត់ នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។

ទី១-ក្រុងពោធិ៍សាត់ ទទួលរងប៉ះពាល់៖

-ប្រជាពលរដ្ឋ ចំនួន១១៣៨ខ្នងផ្ទះ (ទឹកចូលក្រោមផ្ទះ)

-ផ្លូវទឹកហូរកាត់ សរុបចំនួន៥៩ខ្សែ ស្មើនឹង៥៧,៧០០ម៉ែត្រ (ផ្លូវកៅស៊ូ ចំនួន១២ខែ្ស ស្មើនឹង៦២៥០ម៉ែត្រ, ផ្លូវគ្រួសក្រហមចំនួន៣០ខ្សែ ស្មើនឹង៣៦១០០ម៉ែត្រ និងផ្លូវដីស ចំនួន១៧ខែ្ស ស្មើនឹង១៥៣៥០ម៉ែត្រ)

-ដំណាំស្រូវ ចំនួន៤០០ហិកតា និងខូចខាត់២១៧ហិកតា និងដំឡូងមី ៤,៥០ហិកតា

-សាលារៀន ចំនួន០៥កន្លែង និងវត្ត ចំនួន០១កន្លែង

-អគាររដ្ឋបាលអធិការក្រុងពោធិ៍សាត់ ចំនួន០១កន្លែង។

ទី២-ស្រុកកណ្តៀង ទទួលរងប៉ះពាល់៖

-ប្រជាពលរដ្ឋ ចំនួន៣៦០គ្រួសារ (ទឹកចូលក្រោមផ្ទះ)

-ខូចខាតស្រូវ ចំនួន៦៩៦ហិកតា

-ទឹកហូរលើផ្លូវ ចំនួន៧,១០២ម៉ែត្រ និងហូរច្រោះដាច់ ចំនួន១០២ម៉ែត្រ 

-បាក់ច្រាំងស្ទឹង ចំនួន៧កន្លែង ប្រវែង១២៧ម៉ែត្រ។

ក្នុងរបាយការណ៍នោះបានបន្ថែមថា ក្រោមកិច្ចចង្អុលការណ៍ របស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប រួមមាន៖ អាជ្ញាធរស្រុក ក្រុង ឃុំ​ សង្កាត់ និងភូមិ រួមទាំងកម្លាំងយុវជនស្ម័គ្រចិត្ត អន្តរាគមន៍បានទាន់ពេលវេលា ពុំមានផលប៉ះពាល់ធ្ងន់ធរ ដល់អាយុជីវិតប្រជាពលរដ្ឋ ឬសត្វពាហៈនៈនោះឡើយ។

គិតត្រឹមព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៥,៤៥ម៉ែត្រ បានស្រកចំនួន៥ហ៊ុន (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងភ្នំក្រវាញ មានកម្ពស់៣,៤៥ម៉ែត្រ បានស្រកចំនួន០,៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់១,៤០ម៉ែត្រ បានស្រកចំនួន០,៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ ក្នុងករណីនៅស្រុកភ្នំក្រវាញ ពុំមានភ្លៀងនៅល្ងាចនេះ ឬយប់នេះទេ ទឹកស្ទឹងនឹងបន្តស្រកចុះជាបន្តបន្ទាប់៕

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *