Breaking News

ថៃ៖ គ្រួសារសាច់ញាតិ ជួបជុំគ្នានៅវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសដល់ វិញ្ញាណក្ខន្ធមនុស្សជាទីស្រឡាញ់ ដែលស្លាប់ក្នុងការបាញ់ប្រហារ និងចាក់សម្លាប់

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានប្រមូលផ្ដុំគ្នានៅថ្ងៃអាទិត្យនេះ នៅឯវត្តមួយកន្លែង ដើម្បីបន់ស្រន់ និងធ្វើបុណ្យ ឧទ្ទិសដល់វិញ្ញាណក្ខន្ធកូនៗរបស់ពួកគេដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ និងចាក់សម្លាប់មនុស្សយ៉ាងរង្គាលនៅឯ មណ្ឌលថែទាំកុមារ នៅឯភាគឦសាន ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

សាច់ញាតិជនរងគ្រោះទាំងអស់ បានប្រមូលផ្ដុំគ្នានៅវត្តឈ្មោះរ័ត្ន សាមគ្គី (Rat Samakee) ជាវត្តមួយក្នុងចំណោមវត្តចំនួន៣ ជាទីដែល សាកសពជនរងគ្រោះទាំង ៣៦នាក់ ក្នុងនោះមាន ២៤នាក់ជាកុមារ ត្រូវបានតម្កល់ទុកសម្រាប់ពិធីបុណ្យបូជាតាមប្រពៃណីថៃ នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះ។ ចំណែកឯ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបន់ស្រន់នៅឯវត្តមួយក្នុង ចំណោមវត្តទាំង៣ ខាងលើផងដែរ នៅល្ងាចនៅថ្ងៃអាទិត្យនេះ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារ និងចាក់សម្លាប់មនុស្សនៅឯមណ្ឌលថែទាំកុមារ Young Children’s Development Center នៅក្នុងស្រុក ណាខ្លាង (Na Klang), ណង បួ ឡាំភូ (Nong Bua Lam Phu) មុននឹងរូបគេបាញ់សម្លាប់ប្រពន្ធនិងកូន ហើយក្រោយមក ទើប បាញ់សម្លាប់ខ្លួ​នឯងតាមក្រោយ៕

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *