មហាសេដ្ឋី Elon Musk មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក កំពុងប្រឈមបញ្ហាយ៉ាងខ្លាំង ពាក់ព័ន្ធ Tesla, Twitter រួមទាំងបញ្ហានយោបាយផងដែរ។ នៅលើទីផ្សារមូលបត្រ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានថយចុះដល់ទៅ១៦% នាថ្ងៃទី ៨ខែតុលា។ នេះជាកម្រិតធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២០ ។
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Tesla គិតត្រឹមថ្ងៃទី ២៨ខែកញ្ញា ដល់ថ្ងៃទី ៧ខែតុលា បានថយចុះដល់ទៅ ៤៣ពាន់លានដុល្លារ នៅដល់តែ ២១០ ពាន់លានដុល្លារតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ៣ខែតុលា ក្រុមហ៊ុន Tesla បានប្រកាសផ្តល់រថយន្តអគ្គិសនីតែ ៣៤៣ពាន់គ្រឿងប៉ុណ្ណោះ ក្នុងត្រីមាសទី ៣ គីតិចជា ការរំពឹងទុករបស់អ្នកវិភាគ។ ក្នុងពេលជាមួយគ្នានេះដែរ មហាសេដ្ឋី Elon Musk ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលលើកឡើងពីនយបាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។
ក្រៅពីនេះនៅមានបញ្ហាជាច្រើន ដែលធ្វើឲ្យលោក Elon Musk ខាតបង់ទ្រព្យសម្បត្តិជាច្រើន ក្នុងនោះមាន បញ្ហា Twitter ក៏ដូចជាគម្រោងអវកាសរបស់លោក និងបញ្ហានយោបាយ ជុំវិញសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ជាមួយរុស្ស៊ី ៕