លទ្ធផលនៃការស្ទងមតិបង្ហាញឲ្យឃើញថា កូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការគាំទ្រខ្ពស់ សម្រាប់កាន់តំណែងនាយករដ្ឋមន្ត្រីថៃ ។ តាមការស្ទងមតិរបស់ វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាលរបស់ប្រទេសថៃក្នុងខេត្តភាគឦសានបាន បានប្រកាសនៅថ្ងៃទី ៩ខែតុលាថា កូនស្រីលោកថាក់ស៊ីន Paetongtarn Shinawatra ទទួលបានការគាំទ្រ ដល់ទៅ ៣៦,៤៥% សម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងពេលអនាគត់។
ចំណែកសារព័ត៌មានបាងកក់ប៉ុស្ត៍ បានផ្សាយថា ចំនួនពលរដ្ឋគាំលោកស្រីPaetongtarn Shinawatra នាំមុខដាច់នឹងបេក្ខភាពផ្សេងទៀត ។ អ្នកឈរលំដាប់ទីពីរនៅក្នុងការស្ទងមតិ គឺ លោក Pita Limjaroenrat ប្រធានគណបក្ស Move Forward ដោយមានសំឡេងគាំទ្រ ១២,៦៥%។
ក្នុងពេលជាមួយគ្នានេះដែរ លោកស្រី Khunying Sudarat Keyuraphanប្រធានគណបក្ស Thai Sang Thai ដែលពីមុនជាគណបក្សភឿថៃរបស់លោកថាក់ស៊ីន ឈរលំដាប់ទី៣ មានសំឡេងគាំទ្រតែ ១០,២% តែប៉ុណ្ណោះ។ ចំណែកនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធចាន់អូចា ទទួលបានសំឡេងគាំទ្រតែ ៩,៨៥% ប៉ុណ្ណោះ។
លោកស្រី Paetongtarn ជាអ្នកនយោបាយថ្មីវ័យក្មេង កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគណបក្ស Thai Sang Thai ដែលជាក្តីសង្ឃឹមរបស់បក្សនិងពលរដ្ឋ ក្នុងការដឹកនាំប្រទេសថៃ ៕