Breaking News

រុស្ស៊ីបញ្ជេញមេទ័ព«កំណាច»នៅក្នុងសង្គ្រាមអ៊ុយក្រែន ក្រោយរងការវាយប្រហារស្ពានគ្រីមៀ

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី ៨ខែតុលា បានប្រកាស បញ្ជូនមេទ័ពជើងចាស់ លោក​ Sergey Surovikin ដែលជាមេទ័ពដឹកនាំសង្គ្រាមនៅក្នុងប្រទេសស៊ីរី មកដឹកនាំ​សង្គ្រាមពិសេសនៅក្នុងប្រទេសអ៊ុយក្រែនវិញ ក្រោយពេលស្ពានគ្រីមៀ ដែលជាទ្រព្យសម្បត្តិសំខាន់របស់រុស្ស៊ីរងការវាយប្រហារ​។

ក្រសួងការពារជាតិរុស្ស៊ី​បានសម្រេច ​តែងតាំង មេទ័ព​ Sergey Surovikin ជាមេបញ្ជាការកម្លាំងទាហានរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។ មេទ័ពរូបនេះ មានរហ័សនាមថា មេទ័ព «Armageddon» ឬហៅថៃ«ថ្ងៃអវសាន» ឬមេទ័ពដៃឆៅ។

តាមប្រភពព័ត៌មាន ការសម្រេចដាក់មេទ័ពខាងលើគឺដើម្បីបង្ហាញពីវិធីសាស្រ្តដ៏តឹងតែង និងមឹងមាត់ ចំពោះប្រតិបត្តិការយោធា ដោយមិនមានការរាថយ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក Dvornikov ត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំសង្រ្គាម នៅអ៊ុយក្រែន តែខាងវិមានក្រឹមឡាំងមិនដែលបានប្រកាសពីការតែងតាំងនេះជាផ្លូវការឡើយ។ ដូច្នេះ នេះគឺជាលើកដំបូងបំផុតដែលក្រសួងការពារជាតិរុស្ស៉ីប្រកាស តែងតាំងមេបញ្ជាការសង្រ្គាមថ្មីជាផ្លូវការ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

លោក Surovikin មានអាយុ ៥៥ឆ្នាំ កើតនៅក្នុងតំបន់ណូវ៉ូស៊ីបឺស (Novosibirsk) នៃតំបន់ស៊ីបេរី។ លោកធ្លាប់ដឹកនាំកងកម្លាំងទ័ពអាកាសស៊ីរី និងអវកាសរុស្ស៉ី ចាប់តាំងពីឆ្នាំ២០១៧មក។ លោក Surovikin បានប្រឡូកនៅក្នុងសមរភូមិសង្រ្គាម អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ នៅក្នុងប្រទេសតាហ្ស៉ីគីស្ថាន និងតំបន់ឆេឆេនី ព្រមទាំង នៅប្រទេសស៊ីរីផងដែរ ជាទីដែលរុស្ស៉ីធ្វើអន្តរាគមន៍យោធាជួយរដ្ឋាភិបាលរបស់លោក បាស្ហា អាល់សាដ នៅឆ្នាំ២០១៥មក។ លោក Surovikin ត្រូវបានគេជឿជាក់ថា បានដឹកនាំប្រតិបត្តិការនៅសមរភូមិសង្រ្គាម ក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយរយៈធំមកហើយ បើទោះជាមិនមានការទទួលស្គាល់ជាផ្លូវការក៏ដោយ។​

មុនត្រូវបានតែងតាំងជាមេបញ្ជាការដឹកនាំការធ្វើសង្រ្គាមនៅអ៊ុយក្រែន លោក Surovikin ធ្លាប់បានកាន់តួនាទីជាច្រើននៅក្នុងជួរយោធារុស្ស៉ី ហើយលោកក៏ធ្លាប់ត្រូវបាន គេចាត់ទុកថាជា

មិនតែប៉ុណ្ណោះ ឯកសារដដែលក៏បានឱ្យដែរថានៅក្នុងឆ្នាំ១៩៩៥ លោក Surovikin ដែលក្រុមសិទ្ធិមនុស្សហៅថាជា «បុរសដៃឆៅ» ទទួលបានការព្យួរការអនុវត្តទោស ជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់ ហើយក្រោយមក ទោសរបស់លោកត្រូវបានលុបចោល។ សហភាពអឺរ៉ុប បានដាក់លោក Surovikin ទៅក្នុងបញ្ជីទណ្ឌកម្ម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ពោលគឺមួយថ្ងៃមុនរុស្ស៉ីឈ្លានពានអ៊ុយក្រែន៕

 

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥

Leave a Reply

Your email address will not be published. Required fields are marked *