Breaking News

អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះមកត្រួតពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចំនួន ០៤ទីតាំងគឺ៖

១.ទំនប់ចាបយំ ប្រឡួាយ៩៦ ២.ស្ថានីយ៍របូមទឹក ភូមិព្រែករាំង១ ៣.សំណង់ស្ទាក់ទឹក ភូមិព្រែករាំង១ និងភូមិអាច៌កុក ៤.ស្ថានីយ័បូមទឹកភូមិព្រែកសំរោង៣ និងបានបន្តចុះត្រួតពិនិត្យ ស្ថានភាព កម្ពស់ទឹក នៅស្ថានីយទំនប់ទឹក ស្ពាន ៧មករា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងផងដែរ។

ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា  គិតមកដល់ពេលនេះ ស្ថានភាពទឹកមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។

ឯកឧត្តមអភិបាលខេត្តបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈទុកជាមុនដូចជាទីទួលសុវត្ថិភាព ជំរក ទឹកស្អាត ថ្នាំសង្កូវ បង្គន់អនាម័យ និងស្បៀងអាហារជាដើម  ឱ្យបានរួចរាល់សម្រាប់ត្រៀម ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង បានទាន់ពេលវេលា ប្រកបដោយសុខសវត្ថិភាពខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំង ដែលជាការព្រួយបារម្ភណាមួយ មករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា និងបានជាប់ជាប្រចាំ ដើម្បីជាមូលដ្ឋានក្នុងការជួយដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *