Breaking News

នគរបាលប៉ុស្តិបឹងទំពន់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចយកម៉ូតូមួយគ្រឿង

 ភ្នំពេញ៖នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៧ម៉៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ឈ្មោះ កឹម សុភាព ភេទប្រុស អាយុ ៤៨ឆ្នាំ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)នៅចំណុចបណ្តោយផ្លូវ៦៩BT សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ១២៩ ផ្លូវលំ ក្រុម៧ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៧ម៉២០នាទីព្រឹក ។  

-ជនរងគ្រោះឈ្មោះ ខន ស្រីម៉ុច ភេទស្រី អាយុ ២២ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១២៩ ផ្លូវលំ ក្រុម៧ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ និស្សិតពេទ្យ ។ 

-ជនសង្ស័យឈ្មោះ កឹម សុភាព ភេទប្រុស អាយុ ៤៨ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១២៩ ផ្លូវលំ ក្រុម៧ ភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញមុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។​

-ភស្តុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១V-៦១៦៤ ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *