Breaking News

រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូកចេញព្រះវស្សា ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរចំនួនជិត២០ម៉ឺននាក់

(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានមកចូលរួមទស្សនាក្នុងពិធីបុណ្យអុំទូកចេញព្រះវស្សានៅស្ទឹងសង្កែក្នុងក្រុងបាត់ដំបង ខណៈដែលពិធីនេះបានរៀបចំជាលើកដំបូង ក្រោយពីមានការអាក់ខានអស់រយ:ពេល ២ឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺឆ្លងកូវីដ-១៩។

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅក្នុងទឹកដីនៃខេត្តបាត់ដំបងនេះដែរ បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដោយមានទូកចូលរួមចំនួន ៣៥គ្រឿង ទាំងខ្នាតខ្លី និងខ្នាតវែង និងមានកីឡាករ កីឡាការនី ដែលជាអ្នកចែវមានចំនួនជាង ១ពាន់នាក់  ហើយក្រៅពីការប្រណាំងទូក ក្នុងនោះដែរអាជ្ញាធរខេត្តក៏មានការរៀបចំស្តង់លក់ទំនិញគ្រប់ប្រភេទ ចំណីអាហារ ការប្រគំតន្ត្រី  បាញ់កាំជ្រួច នឹងបង្ហោះគោមផងដែរ។

ហើយបើយោងតាមរបាយការណ៍របស់ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា រយៈពេល២ថ្ងៃនៃពិធីបុណ្យអុំទូកចេញព្រះវស្សាក្នុងក្រុងបាត់ដំបង គិតចាប់ពីរសៀលថ្ងៃទី០៩ រហូតថ្ងៃបញ្ចប់ ទី១០ ខែតុលា ឆ្នាំ២០២២នេះមានភ្ញៀវទេសចរនានាមកទស្សនាកម្សាន្តលេងសរុបចំនួន  ១៨៩,១៦៧ នាក់ ក្នុងនោះ -ភ្ញៀវទេសចរជាតិមានចំនួន ១៨៨,៩៥៧ នាក់ , និងភ្ញៀវទេសចរអន្តរជាតិ (ទេសចរផ្ទៃក្នុង)មានចំនួន ២១០នាក់៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *