Breaking News

អាមេរិកវាយតម្លៃឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ី សាអូឌីត ក្រោយOPEC + រុស្ស៊ិ កាត់បន្ថយការផលិតប្រេង

ប្រភពព័ត៌មានពីសេតវិមាន អាមេរិក នៅថ្ងៃទី១១ខែតុលា (ពេលវេលាអាមេរិក) រដ្ឋាភីបាលរបស់ប្រធានាធិបតីបៃឌិន បានប្រកាសថា នឹងវាយតម្លៃឡើងវិញពីទំនាក់ទំនង ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត  ក្រោយពេលប្រទេសនេះប្រកាស កាត់បន្ថយការផលិតប្រេង និងនាំប្រេងទៅកាន់ទីផ្សារលើពិភពលោក ។ អង្គការ​ OPEC ​បានដឹកនាំ ងាក់ទៅខាងភាគីរុស្ស៊ី ពីការកាត់បន្ថយការផលិតប្រេង។

អង្គការ OPEC+ ដែលមានសម្ព័ន្ធភាពរវាងសមាជិកទាំង ១៣ប្រទេស​ និងប្រទេសជាដៃគូមាន​១០ ប្រទេស ក្នុងនោះមានរុស្ស៊ី  កាលពីសប្តាហ៍កន្លងមក បានធ្វើឲ្យអាមេរិក ខឹងសម្បាយ៉ាងខ្លាំង ដែលអង្គការនេះមិនស្តាប់តាមអាមេរិក ដោយសម្រេចកាត់បន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកា ខាងមុខ។

នៅពេលនេះដែរ  ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានអារ៉ាប៊ីសាអូឌីត ពីផលវិបាក បន្ទាប់ពីអង្គការ OPEC+ កាលពីសប្ដាហ៍មុន បានប្រកាសកាត់បន្ថយការផលិតប្រេង ដោយមិនខ្វល់ពីការជំទាស់ពីសហរដ្ឋអាមេរិក ដែលស្នើឱ្យបង្កើនការផលិតប្រេង។

អង្គការក្រុមប្រទេសផលិតប្រេង OPEC ទាំង១៣ប្រទេសដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងប្រទេសជាដៃគូចំនួន១០ ដឹកនាំដោយរុស្ស៉ីបានឯកភាពគ្នា ក្នុងការកាត់បន្ថយការផលិតប្រេង ២លានបារែលក្នុងមួយថ្ងៃ ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភពីប្រេងឡើងថ្លៃ។

ដោយឡែក ការព្រមានរបស់លោក បៃដិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ CNN និងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់ មកពីគណបក្សប្រជាធិបតេយ្យ គឺលោក បុប មេនិនដែស (Bob Menendez) បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ជាបន្ទាន់នូវ រាល់កិច្ចសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត ក្នុងនោះរួមមានទាំងការលក់អាវុធជាដើម។

លោក បៃដិន មិនបានបញ្ជាក់លម្អិតថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបបែបណា ចំពោះការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាការធ្វើសម្បទានដល់រុស្ស៉ីនោះទេ។ តែយ៉ាងណាក៏ដោយ ខាងសេតវិមានឱ្យដឹងថាសហរដ្ឋអាមេរិកនឹងពិនិត្យ ឡើងវិញពីទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត ដោយលោក បៃដិន នឹងធ្វើការងារជាមួយសភាទាំង២លើកិច្ចការនេះ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *