Breaking News

កសិករម្នាក់ ប្រកបមុខរបរដាំបន្លែម្នាស់ ជាង២ហិកតា សប្បាយរីករាយ ខណ:លក់បានតម្លៃខ្ពស់

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ គេសង្កេតឃើញ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រកបរបរដាំ បន្លែម្នាស់ ជាង២ហិកតា នៅលើដីចម្ការរបស់ខ្លួន ហើយកំពុងប្រមូលផលលក់ឱ្យឈ្មួញនៅទីផ្សារ ដោយគាត់មានការសប្បាយរីករាយក្នុងចិត្ត ពេលដែលឈ្នួញទិញក្នុងតម្លៃខ្ពស់។ 

  បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ រ៉ម សែន ភេទប្រុស អាយុ២៤ឆ្នាំ បានឱ្យដឹងថា ៖ គាត់បានប្រកបរបរដាំ ដំណាំបន្លែម្នាស់នេះ អស់រយ:ពេល៥ឆ្នាំមកហើយ ក៏ទទួលបានផលផ្លែ បេះលក់ជាបន្តបន្ទាប់ នៅក្នុងផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី ហើយក៏មានម៉ូយចូលមកទិញដល់កន្លែងផងដែរ។

 លោកបន្តទៀតថា ការដាំដំណាំបន្លែម្នាស់នេះ ចំណាយដើមទុនតិច ដោយមិនត្រូវការប្រើជីគីមីអ្វីនោះទេ ហើយក៏មិនត្រូវការស្រោចទឹកច្រើនដូចដំណាំផ្សេងៗទៀតដែរ។ មុនដំបូង លោកទិញយកកូនម្នាស់តូចៗ មកពីខេត្តបាត់ដំបង ហើយក៏ចាប់ផ្តើម ដាំចន្លោះពី១ ទៅ១.៥តឹក នៅលើដីដែលបានពូនជារងរួចរាល់ក្បែរផ្ទះរបស់ខ្លួន។ ក្រោយពីសង្កេតឃើញ ដំណាំនេះ ដុះលូតលាស់ល្អហើយ រហូតដល់រយ:ពេល៥ ទៅ៦ខែ លោកក៏បានស្រោចទឹកថ្មស្អុយនៅលើដើម ធ្វើឱ្យដំណាំនេះ ចេញផ្កាផ្លែ រហូតមកដល់ពេលនេះ ក៏ចាប់ផ្តើមប្រមូលផលបេះលក់ឱ្យម៉ូយនៅផ្សារតែម្តង។ 

  ប្រភពបញ្ជាក់ទៀតថា លោកដាំបន្លែម្នាស់ ប្រភេទទឹកឃ្មុំ ហើយចំពោះតម្លៃទីផ្សារផ្លែម្នាស់វិញ បើផ្លែម្នាស់ធំ ម៉ូយទិញក្នុងតម្លៃ ១ផ្លែ (ចាប់ពី២០០០ ទៅ២៥០០រៀល) ហើយបើផ្លែតូចជាងនេះ (១ផ្លែលក់បាន១០០០ ទៅ១៥០០រៀល) ដោយរាល់ពេលប្រមូលផលម្តងៗ មិនមានការសល់នោះទេ ម៉ូយកុម្មង់ទិញយកទៅលក់បន្តអស់ស្ទើរតែរកផ្លែម្នាស់ លក់មិនបាននោះឡើយ ព្រោះនៅក្នុងខេត្តប៉ៃលិន អត់សូវមានអ្នកដាំដំណាំប្រភេទនេះ៕ដោយ៖ សិរី នាគ

 

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *