កម្លាំងប៉ូលិសនៅទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ី បានលុតជង្គង់សុំទោសពលរដ្ឋក្រោយសោកនាដកម្ម បណ្តាលឲ្យមនុស្ស ១៣១នាក់ស្លាប់នៅពហុកីឡដ្ឋានជាតិ Kanjuruhan ។
នៅលើបណ្តាញសង្គម Twitter ស្នងការប៉ូលិសទីក្រុង Malang បានផ្សព្វផ្សាយរូបភាព ពីកម្លាំងប៉ូលិសលុតជង្គង់ សុំទោសពលរដ្ឋ ដោយបានឱនក្បាលដល់ដី។
រូបភាពបង្ហោះនៅលើបណ្តាញសង្គម បានសរសេរថា «យើងខ្ញុំសុំអភិយទោសសម្រាប់សោកនាដកម្មដែលបានកើតឡើងកាលពីថ្ងៃទី១ខែតុលា ។ យើងខ្ញុំសុំអភ័យទោសពីក្រុមគ្រួសារជនរង្គ្រោះ ក៏ដូចជាក្រុម Aremania Aremanita ដែលជាក្រុមគាំទ្រក្លឹប Arema។ សូមទទួលយកនៅការបន់ស្រន់របស់យើងខ្ញុំ»។
ក្នុងថ្ងៃប្រកួតបាលទាត់ដែលបង្កឲ្យមានសោកនាកម្មនោះ មានពលរដ្ឋទិញសំបុត្រចូលទស្សនាដល់ទៅ៤២ពាន់នាក់ ខណៈពហុកីឡដ្ឋានមានកៅអីអង្គុយទស្សនាតែ ៣៨ពាន់នាក់ប៉ុណ្ណោះ ។ នៅពេលនេះដែររដ្ឋាភិបាលក៏បានបើកការស្រាវជ្រាវ ពីករណីខាងលើ ។ជាមួួគ្នានេះដែរ ប្រធានាធិបតី ចូកូវីដូដូ បានស្នើឲ្យត្រួតពនិត្យទៅលើពហុកីឡដ្ឋានទាំងអស់នៅក្នុងប្រទេស៕