Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ

អូស្រ្តាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ពីវិធានការទប់ស្កាត់ល្បែងផ្សងសំណាង។ សម្តេចធិបតី សុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ។

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជម្រាបពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ថា រាជរដ្ឋាភិបាលប្រឹងប្រែងក្នុងការកែលំអប្រព័ន្ធយុត្តិធម៌ និងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ។ ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកពីវិធានការដាច់ណាត់ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងណា ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តាញចេញពីក្របខណ្ឌ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋ បើមិនសំអាតខ្លួនឯងមិនស្អាត តើពលរដ្ឋរំពឹងអ្វី។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមូយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែននោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តយកការសម្រេចចិត្ត មិនអនុញ្ញាត
ឱ្យដាំកញ្ឆានៅក្នុងប្រទេសកម្ពុជានោះទេ៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *