Breaking News

មន្ត្រីរុស្ស៊ី ៖ ទីក្រុងមូស្គូនឹងពិភាក្សា ប្រសិនបើអ៊ុយក្រែនចុះចាញ់ដោយគ្មានលក្ខខណ្ឌ


ប្រធានគណៈកម្មការ កិច្ចការបរទេស នៃរដ្ឋសភារុស្ស៊ីលោក Leonid Slutsky បានលើកឡើង ថា រុស្ស៊ីនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន ។

លោក​ Leonid Slutsky បានឲ្យដឹងថា «យើងនឹងពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងពេលប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌ​ កាត់បន្ថយចំនួនទាហាន » ។ ប៉ុន្តែ ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន មិនមានផលប្រយោជន៍ដល់ប្រទេសអ៊ុយក្រែន និងអឺរ៉ុបនោះឡើយ ដោយសារតែទីក្រុងមូស្គូ និងបន្តវាយប្រហារក្នុងពេលអនាគត់ ។

លោក​ Mykhailo Podolyak បន្តទៀតថា​ប្រធានាធិបតីអ៊ុយក្រែនក៏បានលើកឡើងថា ការបន្តពិភាក្សាជាមួយទីក្រុងមូស្កូ លុះត្រាណាតែ​រុស្ស៊ីឈប់រាល់សកម្មភាពវាយប្រហារដោយយោធាទៅលើប្រទេសអ៊ុយក្រែន ​។

ជាមួយគ្នានេះដែរ លោក ពូទីន បានបញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន នៅក្រោមស្លាក «ប្រតិបត្តិការយោធាពិសេស» កាលពីខែកុម្ភៈកន្លងទៅ គឺដោយសារតែលោកមានជំនឿ យ៉ាងមុតមាំថារុស្ស៉ីមានសិទ្ធិពិសេស ក្នុងការគ្រប់គ្រងលើអ៊ុយក្រែនទាំងអត្តសញ្ញណ និងការធ្វើសមាហរណកម្មប្រជាជនអ៊ុយក្រែនបញ្ចូលទៅក្នុងចក្រភពរុស្ស៉ី។ នេះគឺការពិត មួយដែលពិបាកនឹងប្រកែក ពីព្រោះថាគំនិតបែបនេះត្រូវបានលោក ពូទីនផ្ទាល់ជាអ្នកលាតត្រដាងដោយខ្លួនឯង តាំងតែពីមុនសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមកម្ល៉េះ នៅក្នុង បទវិចារណកថាជាសំណេរជាង ៥០០០ពាក្យ ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២១ ក្រោមចំណងជើងថា «On the Historical Unity of Russians and Ukrainians» ឬអាចប្រែជាភាសាខ្មែរថា «ស្ដីពីការរួបរួមគ្នាជាប្រវត្តិសាស្ត្រនៃប្រជាជនរុស្ស៉ី និងអ៊ុយក្រែន»។

នៅក្នុងបទវិចារណកថានេះ លោក ពូទីន បានទទូចថាប្រជាជនបេឡារុស រុស្ស៉ី និងអ៊ុយក្រែន សុទ្ធសឹងជាកូនចៅជំនាន់ក្រោយនៃជនជាតិរុស (Rus) ជាមនុស្សសម័យបុរាណ ដែលបានតាំងទីលំនៅ នៅចន្លោះសមុទ្រខ្មៅ និងសមុទ្របាល់ទិក។ លោក ពូទីន បានអះអាងថាជាតិសាសន៍ទាំង៣នេះមានទឹកដីរួម ភាសារួម និងមានជំនឿរួមលើសាសនាគ្រឹស្ដ និកាយអូតូដុក ហើយផ្អែកលើគំនិតបែបនេះឯង ទើបធ្វើឱ្យគេយល់ថាលោក ពូទីន មិនដែលបានចាត់ទុកអ៊ុយក្រែនជារដ្ឋអធិបតេយ្យមួយនោះទេ។ លោក ពូទីន បានសរសេរ ទៀតថា «រុស្ស៉ីត្រូវបានគេប្លន់យកទឹកដីស្នូល នៅពេលដែលគណបក្សបុលសេវិក (Bolsheviks) បង្កើតសហភាពសូវៀតក្នុងឆ្នាំ១៩២២ និងបង្កើតជាសាធារណរដ្ឋសង្គមនិយម សូវៀតអ៊ុយក្រែន៕

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *