Breaking News

កំពុងតែតានតឹង អាមេរិកបញ្ជូននាវាចម្បាំង ឆ្លងកាត់សមុទ្រកោះតៃវ៉ាន់

ទំនាក់ទំនងរវាងអាមេរិក និងចិន ប្រឈមមុខតានតឹង ដាក់គ្នាដោយសារតែ ប្រធានរដ្ឋសភាអាមេរិក  និង តំណាងរាស្ត្រជាច្រើនរូបបំពេញទស្សនកិច្ចទៅកាន់កោះតៃវាន់ ដែលជាការបំពានទៅលើ ច្បាប់ចិនតែមួយ។

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង បាន និងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី ប្រធានសភាតំណាងរាស្ត្រ ណាន់ស៊ី ផេឡូស៊ី កាលពីដើមខែសីហា នេះមក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងម្ដងម្កាល រួមមានទាំងនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាអង់គ្លេស និងកាណាដា ជាដើម បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយដែលសកម្មភាពបែបនេះតែងតែបង្កឱ្យចិនខឹងសម្បារ។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិក ៣នាក់ បានឱ្យដឹងថានាវាចម្បាំងអាមេរិក យូអេសអេស ឈែនសែលល័រវីល (USS Chancellorsville) និងយូអេសអេស អាន់ទីតាំ (USS Antietam) បានដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការនេះកំពុងបន្តធ្វើឡើងនៅឡើយ។

តំបន់ច្រកសមុទ្រតៃវ៉ាន់ បានក្លាយជាប្រភពដើម នៃភាពតានតឹងផ្នែកយោធារវាងចិន និងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺបន្ទាប់ពី សាធារណរដ្ឋចិន ឬតៃវ៉ាន់សព្វថ្ងៃ បានបរាជ័យនៅក្នុងសង្រ្គាមស៊ីវិល ក្រោមថ្វីដៃកងទ័ពសារធារណរដ្ឋប្រមានិតចិន៕

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *