Breaking News

អឺរ៉ុប នឹងត្រូវបាត់បង់ប្រាក់រាប់សិបពាន់លានដុល្លារ​ ប្រសិនបើមិនមានអ្នកទេសចររុស្ស៊ី

ប្រធានរដ្ឋសភារុស្ស៊ី លោក​ Vyacheslav Volodin បានលើកឡើងថា​ អឺរ៉ុបនឹងត្រូវខាតបង់ប្រាក់រាប់សិបពាន់លានដុល្លារ ប្រសិនបើអវត្តមានអ្នកទេសចរជនជាតិរុស្ស៊ីនោះ។ លោកបន្តទៀតថា អឺរ៉ុបនឹងបាត់បង់ប្រាក់យ៉ាងតិច ២១ពាន់លានអឺរ៉ូ ដោយសារតែមិនមានអ្នកទេសចររុស្ស៊ីមកកម្សាន្តនៅអឺរ៉ុប​។

តាមការប្រកាសរបស់ប្រធានរដ្ឋសភារុស្ស៊ី តាមការវាយតម្លៃ​ អឺរ៉ុបនឹងត្រូវបាត់បង់ប្រាក់ចំណូលជាច្រើនដោយសារតែការហាមប្រាមជនជាតិរុស្ស៊ីចូលតំបន់អឺរ៉ុប​។ លោក Vyacheslav Volodin បន្តទៀតថា ប្រទេសក្នុងតំបន់អឺរ៉ុប គឺបានដាក់ទណ្ឌកម្មលើខ្លួនឯងផ្ទាល់ ។

លោក​ Vyacheslav Volodin បញ្ជាក់ទៀតថា មានពលរដ្ឋនោជុំវិញពិភពលោកដល់ទៅ ៨០% មិនគាំទ្រការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ ។ ទាំងនោះហើយធ្វើឲ្យអ្នកទេសចររុស្ស៊ី​បានទៅកម្សាន្តនៅតំបន់ផ្សេងទៀតក្រៅពីអឺរ៉ុប ក្នុងនោះមានអាស៊ីជាដើម ។

កាលពីដើមខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelensky បានអំពាវនាវដល់ប្រទេសលោកខាងលិច ហាមប្រាមអ្នកទេសចរជនជាតិរុស្ស៊ីចូលក្នុងទឹកដីរបស់ខ្លួន ដោយចាត់ទុកថា ជនជាំតិរុស្ស៊ីមានពិភពលោកដាច់ដោយឡែករបស់ខ្លួន៕

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

Leave a Reply

Your email address will not be published. Required fields are marked *