Breaking News

ប្រាក់ចំណូលរបស់រុស្ស៊ី​ពីការលក់ប្រេងកើនឡើង ៣៨%ក្នុងឆ្នាំ ២០២២

ការនាំប្រេងចេញរបស់រុស្ស៊ីកើនឡើងជាមួយតម្លៃខ្ពស់​ ជួយឲ្យប្រភពចំណូលពីការលក់ប្រេងរបស់រុស្ស៊ី កើនឡើងដល់ទៅ ៣៣៧,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ​២០២២ គឺកើនឡើង​៣៨%  បើប្រៀបធៀបនឹងឆ្នាំ​២០២១។

សារព័ត៌មានរ៉យទ័របានផ្សាយថា តាមឯកសារពីក្រសួងសេដ្ឋកិច្ចរុស្ស៊ី ប្រាក់ចំណូលកើនឡើងពីការលក់ប្រេង ជួយដល់សេដ្ឋកិច្ចរុស្ស៊ីកាន់តែរឹងមំា ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច​។

ក្រៅពីនេះ ប្រភពចំណូលទាំងនោះ នឹងជួយដល់ប្រធានាធិបតីពូទីន ធានាការផ្គត់ផ្គង់​ដល់កម្លាំងយោធា។ ប៉ុន្តែការកើនឡើងនៃប្រភពចំណូលពីការលក់ប្រេង អាចបំពេញមួយចំនួន ​​មិនអាចជួយទាំងស្រុង ដល់ផលប៉ះពាល់ពីការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច។

លោក Janis Kluge មកពីមជ្ឈមណ្ឌល​កិច្ចការអន្តរជាតិ​និងសន្តិសុខរបស់អាល្លឺម៉ង់ បានឲ្យដឹងថា «ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្នែកជាច្រើននៅក្នុងប្រទេសរុស្ស៊ី​រងផលប៉ះពាល់ខ្លាំង ក្នុងនោះមានវិស័យឧស្សាហកម្មរថយន្ត ៕

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

Leave a Reply

Your email address will not be published. Required fields are marked *