Breaking News

ប្រទេសចិនប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី Jiang Zemin

ចិនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតី Jiang Zemin នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី៦ ខែធ្នូនេះ។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា ពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន លោក Jiang Zemin បានធ្វើឡើងនៅម៉ោង១០ព្រឹកម៉ោងក្នុងស្រុក ហើយត្រូវបានផ្សាយផ្ទាល់ផងដែរ។

សារព័ត៌មាន ស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិនលោក Xi Jinping រួមជាមួយមេដឹកនាំជាន់ខ្ពស់ និងមន្ត្រីយោធាបានចូលរួមក្នុងពិធីនេះ។ ទង់ជាតិចិនត្រូវបានបង្ហោះត្រឹមពាក់កណ្តាលដង ហើយប្រជាជនបានឈរស្ងៀមស្ងាត់រយៈពេលបីនាទីក្នុងការចងចាំ គោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំ។ ផ្សារហ៊ុននៅទីក្រុងសៀងហៃ និងក្រុង Shenzhen និងផ្សារហ៊ុនមាសនិងប្រាក់របស់ចិននៅហុងកុងត្រូវបានផ្អាកក្នុងរយៈពេលនៃការគោរពវិញ្ញណក្ខន្ធ។


យោងតាមសារព័ត៌មានស៊ីនហួ អដ្ឋិធាតុរបស់ លោក Jiang Zemin ត្រូវបាននាំយកទៅទីក្រុងប៉េកាំង និងបូជានៅទីបញ្ចុះសពបដិវត្តន៍ Babaoshan នៅថ្ងៃទី៥ ខែធ្នូ។ ប្រធានាធិបតីចិន លោក Xi Jinping និងសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃបក្សកុម្មុយនិស្តចិនបានគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំមុនបូជាសព។
អតីតប្រធានាធិបតី Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំនៅវេលាម៉ោង១២ និង១៣នាទីថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងសៀងហៃ។ លោកជាប្រធានាធិបតីចិនពីឆ្នាំ ១៩៩៣ ដល់ ២០០៣៕SRN

 

Check Also

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍អនុប្រធានគណៈកម្មការយោធាមជ្ឈិមចិនជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន

Leave a Reply

Your email address will not be published. Required fields are marked *