Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើទស្សនកិច្ចសកលវិទ្យាល័យពាណិជ្ជកម្មបរទេសវៀតណាម

វៀតណាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឆ្លៀតឱកាស នៃការបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ ប្រទេសវៀតណាមអញ្ជើញទស្សនកិច្ចសកលវិទ្យាល័យពាណិជ្ជកម្មបរទេសវៀតណាម នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅឯសកលវិទ្យាល័យមានវត្តមានឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សកលវិទ្យាធិការ នៃសកលវិទ្យាល័យ និងលោកគ្រូ អ្នកគ្រូ និស្សិតជាច្រើន។

សកលវិទ្យាធិការ នៃសកលវិទ្យាល័យពាណិជ្ជកម្មបរទេសវៀតណាមបានថ្លែងថា “សាកលវិទ្យាល័យបានបង្ហាញការរីករាយដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមាននិស្សិតមកពីជុំវិញសកលលោក ព្រមទាំងនិស្សិតកម្ពុជាក៏បានចូលរៀននៅទីនេះដែរ”។ សកលវិទ្យាធិការ នៃសកលវិទ្យាល័យពាណិជ្ជកម្មបរទេសវៀតណាមបានថ្លែងបន្តថា “សកលវិទ្យាល័យបានបណ្តះុបណ្តាលលើវិស័យជាច្រើន ហើយក្នុងរយៈពេលខាងមុខសាកលវិទ្យាល័យនឹងបន្តសហការជិតស្និទ្ធជាមួយនឹងបណ្ដាសាកលវិទ្យាល័យនានារបស់ប្រទេសកម្ពុជាក្នុងការបណ្ដុះបណ្ដាល”។ សកលវិទ្យាធិការ នៃសកលវិទ្យាល័យពាណិជ្ជកម្មបរទេសវៀតណាមបានថ្លែងថា” តាងនាមឲ្យលោកគ្រូ អ្នកគ្រូនិស្សិតសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានយកចិត្តទុកដាក់ទស្សនកិច្ចនៅសាកលវិទ្យាល័យហើយជឿជាក់ថា នឹងផ្តល់ឱកាសជាច្រើនក្នុងការកសាងកំណត់ទិសដៅ ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងវិស័យអប់រំ”។

នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងថា “ សូមសកលវិទ្យាល័យបន្តការខិតខំប្រឹងប្រែងដើម្បីទទួលសមិទ្ធផលថ្មី ទទួលបានធនធានមនុស្សដែលមានគុណភាព ហើយនិស្សិតវៀតណាមនិងនិស្សិតកម្ពុជាមានភាពជឿនលឿនក្នុងការសិក្សារបស់ខ្លួននិងមានការស្វែងយល់អំពីសារៈសំខាន់ នៃការថែរក្សាលើកកម្ពស់ប្រពៃណីទំនាក់ទំនងមិត្តភាព កម្មវិធីសិទ្ធិការងារហេដ្ឋា
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ក្នុងនាមជាប្រទេសជិតខាងកម្ពុជា និងវៀតណាមត្រូវតែរក្សា នូវការពូនជ្រ៉ំមិត្តភាពកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ ហើយកិច្ចសហប្រតិបត្តិការទាំងនេះនឹងធ្វើឲ្យកម្ពុជា និងវៀតណាមមានការរីកចម្រើនដែលប្រទេសយើងទាំងពីរ”។ សម្តេចធិបតីបានបង្ហាញការរីករាយនៅពេលដែលឃើញវត្តមាននិស្សិតរបស់កម្ពុជាអង្គុយនៅក្នុងសាកលវិទ្យាល័យនេះ ហើយនៅឯកម្ពុជាក៏ដូច្នោះដែរមាននិស្សិតវៀតណាមក៏ទៅរៀននៅកម្ពុជាផងដែរ”។

សម្តេចធិបតី បានថ្លែងអំពីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព កសាងសេដ្ឋកិច្ចនយោបាយ និងសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ ទាំងនយោបាយ សង្គមសេដ្ឋកិច្ច ដែលនាំកម្ពុជាសម្រេចបានការផ្លាស់ប្តូរមុខមាត់ថ្មីជាទីមោទនៈ។

សម្តេចធិបតី បានថ្លែង ប្រាប់ដល់និស្សិតកម្ពុជា និងវៀតណាមក៏ដូចជាសាកលវិទ្យាល័យអំពីគោលនយោបាយ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលយកមនុស្សជាគោល និងជាអាទិភាពទី១។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ឱវាទដល់និស្សិតទាំងកម្ពុជា និងវៀតណាមឲ្យបន្តការសិក្សា ជាពិសេសការរីកចំរើនទៅបានមិនមែនត្រឹមតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ ពោលគឺការខិតខំប្រឹងប្រែងផ្ទាល់របស់ប្រជាពលរដ្ឋក៏ដូចជានិស្សិត។

សូមជំរាបថា សាកលវិទ្យាល័យពាណិជ្ជកម្មបរទេស (FTU) វៀតណាម គឺជាសាកលវិទ្យាល័យសាធារណៈមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ដែលមានទីតាំងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ FTU ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​សាកល​វិទ្យាល័យ​ដ៏​មាន​កិត្យានុភាព​បំផុត​ក្នុង​ប្រទេស​វៀត​ណាមដែល​ផ្តល់​ នូវ​វគ្គ​សិក្សា​ធុរកិច្ច​យ៉ាង​ទូលំទូលាយពី​សេដ្ឋកិច្ច រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ច្បាប់​សេដ្ឋកិច្ច ។ល៕

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *