Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ប្រមាណជាង២ពាន់នាក់

ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ប្រមាណជាង២ពាន់នាក់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងពិធីនេះ សម្តេចធិបតីបានថ្លែងថា “អំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបបន្តថែរក្សា សមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុនដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណ ងមិត្តភាព និងការទូតនៃប្រទេសទាំងពីរ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់ពលរដ្ឋខ្មែរនៅជប៉ុន អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា កម្ពុជាមកកាន់ជប៉ុននេះក៏មានខាងសភាពាណិជ្ជកម្មកម្ពុជាបានអមដំណើរផងដែរ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីទាក់ម៉ូយ (ទាក់ទងអ្នកវិនិយោគ)។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ច គឺការតភ្ជាប់រវាងមនុស្ស និងមនុស្ស បច្ចេកវិទ្យា និងបច្ចេកវិទ្យា ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអាណ ត្តិទី៧ នេះ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *