ជប៉ុន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “អំឡុងទស្សនកិច្ចនៅវៀតណាម ខ្ញុំបានជួបពិភាក្សាជាមួយក្រុមហ៊ុនតាក់ស៊ី Vin Group ដែលមាននៅប្រទេសនានាជាង ៣០០ប្រទេសក្នុងពិភពលោក។ ពេលពិភាក្សាគ្នានោះ ក្រុមហ៊ុនវៀតណាម Vingroup បានលើកសំណើចង់បណ្ដាក់ទុន ដោយដាក់រថយន្តតាក់ ស៊ីចំនួន ២៥០០គ្រឿងឱ្យដំណើរការនៅកម្ពុជា “។
សម្តេចធិបតី បញ្ជាក់ថា “តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ” ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ប្រមាណជាង២ពាន់នាក់ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជួយអ្នករត់តាក់ស៊ី តុកៗ ម៉ូតូឌុប អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានជីវភាពល្អប្រសើរ។ ដែលមានក្នុងគោលនយោបាយរាជរដ្ឋាភិបាលរួចហើយ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មានការលើកសំណើរបស់ក្រុមហ៊ុនតាក់ស៊ីវៀតណាមមកប្រតិបត្តិការនៅកម្ពុជា តែការសម្រេចឱ្យប្រតិបត្តិការ ឬអត់ គឺអាស្រ័យលើរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋឯងនោះទេ”៕