សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចះុហត្ថលេខាលើឯកសារសំខាន់មួយចំនួន នៃវិស័យឯកជនកម្ពុជា-បារាំង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះនៅទីក្រុងបារីស។
ឯកសារទាំងនោះមាន៖ ការចះុហត្ថលេខា និងការផ្លាស់ប្តូអនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធ និយោជកហ្វ្រង់កូហ្វូន (APF) ។ ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Geoffroy ROUX DE BEZIEUX, ប្រធាន APF ។ អនុស្សរណៈយោគយល់រវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle ចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Olivier Duguet, ប្រធាន និងនាយកប្រតិបត្តិការក្រុមហ៊ុន Blue Circle។ អនុស្សរណៈយោគយល់រវាង អាកាសយាន្តដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail ចុះហត្ថលេខាដោយបណ្ឌិត លឹម លីណា អនុប្រធាន នៃ OCIC និងលោក Dag RASMUSSEN ប្រធាន និងនាយកប្រតិបត្តិការក្រុមហ៊ុន Lagardere Travel Retail និងឧកញ៉ា សុខ ហុង ប្រធានគ្រុប HSC ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions ចុះហត្ថលេខាដោយបណ្ឌិត លឹម លីណា អនុប្រធាន នៃ OCIC និងលោកXavier de ,Productions។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) ចុះហត្ថលេខាដោយបណ្ឌិត លឹម លីណា អនុប្រធាន នៃ OCIC និង លោក Hin Wisal ប្រធានក្រុមហ៊ុន Platform Impact ។ អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS ចុះហត្ថលេខាដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាង LYP គ្រុប
និងលោក Thierry Febvay ប្រធានប្រតិបត្តិការ ក្រុមហ៊ុន Semmaris។
គោលបំណង នៃកាចះុហត្ថលេខា ផ្លាស់ប្តូចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំងតាមរយៈការរៀបចំ ជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចក្រុមហ៊ុនបារាំង និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពី។
សូមជំរាបថា ទំនាក់ទំនងកម្ពុជា និង បារាំង បាន និងកំពុងជួបប្រសព្វ និងភាពជាដៃគូស៊ីជម្រៅ។ តំណភ្ជាប់ខាងប្រវត្តិសាស្ត្រ ទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការដែលចេះតែបន្តទៅមុខសម្រាប់កិច្ចសហការនាពេលអនាគត។ បារាំង ដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលបញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរ៉ៃនៅកម្ពុជា។ ប្រទសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ បារាំង គឺជាដៃគូរពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា។ ការវិនិយោគដោយផ្ទាល់របស់ក្រុមហ៊ុនធំៗបារាំងបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជាបង្កើតការធ្វើ និងផ្ទេរបច្ចេកវិទ្យា។ ទំហំពាណិជ្ជកម្មទ្វេភពគីរវាងប្រទេសទាំងពីរកើនឡើងជិតដល់ ១.៥ ពាន់លានដុល្លារនៅឆ្នាំ២០២២ ដែលបង្ហាញឲ្យឃើញពីកំណើននៃទំនិញនិងសេវាកម្មនៃប្រទេសទាំងពីរ៕