Breaking News

នៅជប៉ុន បងប្អូនខ្មែរយើងជាច្រើនបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា

ជប៉ុន៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។

ខាងក្រោមនេះជាបណ្តាវីដេអូ ដែលក្រុមការងារយើងបានបន្តចងក្រង និងចែករំលែកបន្តនូវខ្លឹមសារអំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖

បងប្រុស ថាន ថារិន និងបងប្អូនខ្មែររស់នៅប្រទេសជប៉ុន (គណនីហ្វេសប៊ុក៖ Bøy Rīn)

បងប្រុស គីម តុលា និងបងប្អូនខ្មែររស់នៅប្រទេសជប៉ុន (គណនីហ្វេសប៊ុក៖ Bong Tola)

Check Also

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតមុនៗ ប្រជាពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែការបោះឆ្នោតឆ្នាំ២០២៣ហើយ ប្រជាពលរដ្ឋនាំគ្នាចេញទៅលេងព្រះសីហនុឡើងស្ទះផ្លូវ

Leave a Reply

Your email address will not be published. Required fields are marked *