Breaking News

បងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរ នៅកូរ៉េខាងត្បូង បង្ហោះវីដេអូ អំពាវនាវបងប្អូននៅកម្ពុជា អញ្ជើញទៅបោះឆ្នោតឃុំសង្កាត់

កូរ៉េខាងត្បូង៖ ស្របពេលដែលព្រឹត្តិការណ៍បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ ឃុំ សង្កាត់ អាណត្តិទី​៥ ឆ្នាំ​២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ នៅប្រទេសកម្ពុជា មានបណ្តាបងប្អូនប្រជាពលរដ្ឋ ពលករ-ពលការិនី សិស្ស និស្សិតខ្មែរជាច្រើននៅតាមបណ្តាប្រទេសនានា ដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងថៃជាដើម បាននាំគ្នាផលិតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងជំរុញឱ្យពុកម៉ែ មាមីង បងប្អូនខ្មែរទាំងអស់ ទៅចូលរួមការបោះឆ្នោតដ៏សំខាន់នេះឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំមូលដ្ឋាននៅតាមឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាអាចបន្តដឹកនាំ និងអភិវឌ្ឍមូលដ្ឋានបានបន្តទៅទៀត។

ខាងក្រោមនេះជាបណ្តាវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋពលករ-ពលការិនី សិស្ស និស្សិតខ្មែរ អំពាវនាវរបស់បងប្អូនទាំងអស់គ្នា៖

ប្អូនស្រី កែវ ពេជ្រស្រីរ័ត្ន (គណនីហ្វេសប៊ុក៖ Rath Rath) អតីតនិស្សិតនៅកូរ៉េខាងត្បូង និងបច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុននៅប្រទេសកូរ៉េ

បងប្រុស អ៊ុល ពន្លក (គណនីហ្វេសប៊ុក៖ 수산나) កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង

បងប្រុស ញ៉ឹម តាំ (គណនីហ្វេសប៊ុក​៖ Tam KH) កំពុងបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូង

បងស្រី ជួន ស្រីនិច (គណនីហ្វេសប៊ុក៖ Nich) ជាសកម្មជនគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង

បងស្រី ប្រាក់ គឹមឈុន (គណនីហ្វេសប៊ុក​៖ Prak Kimchhun) ជាប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកូរ៉េខាងត្បូង

បងប្រុស ឌឹប វ៉ាន់ថា និងបងប្រុសជាមិត្តរួមការងារ (គណនីហ្វេសប៊ុក​៖ អធិរាជ ខ្លា ដំ) ជាពលករខ្មែរកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង

បងប្រុស វេន សាម៉ែន (គណនីហ្វេសប៊ុក​៖ វេន សាមែ៉ន) ជាប្រជាពលរដ្ឋខ្មែររស់នៅ និងបម្រើការងារក្នុងប្រទេសកូរ៉េខាងត្បូង

Check Also

សហព័ន្ធស្វីស បន្តគាំទ្រកំណែទម្រង់វិមជ្ឈការនៅកម្ពុជា និងគម្រោងបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *