Breaking News

ភ្លើងឆេះព្រៃរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុបអាចក្លាយជាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតនៅក្នុងឆ្នាំ ២០២២

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា បម្រែបម្រួលអាកាសធាតុរួមចំណែកធ្វើឲ្យភ្លើងឆេះព្រៃកាន់តែអាក្រក់។ ភ្លើងឆេះព្រៃកើតឡើងនៅក្នុងប្រទេសបារាំង អេស្ប៉ាញ ព័រទុយហ្គា ល ក្រិច ឆែក…តាំងពីដើមឆ្នាំ ២០២២មក បានបំផ្លាញព្រៃឈើ ច្រើនជាងកាលពីឆ្នាំ ២០២១ទៅទៀត ។ មានព្រៃឈើប្រមាណ ៥ពាន់គីឡូម៉ែត្រ ត្រូវឆេះខ្ទេច ស្មើនឹងផ្ទៃដីប្រទេស Trinidad និង Tobago។

លោក Jesus San Miguel សហការី នៃអង្គការ EFFIS តាមដានតាមផ្កាយរណប់របស់សហគមន៍អឺរ៉ុប បានបញ្ជា់ថា ស្ថានភាពនឹងកាន់តែអាក្រក់លើសពីការគ្រោងទុក ដោយសារតែកម្តៅកើនឡើងខ្ពស់ ។ តាមធម្មតា ភ្លើងឆេះព្រៃ កើតឡើងខ្ពស់ នៅតំបន់អឺរ៉ុបចាប់ផ្តើមពីខែកក្កដា ដល់ខែកញ្ញា ជារៀងរាល់ឆ្នាំ ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០២២នេះ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមក ។ មកទល់ពេលនេះ សីតណ្ហភាពលើពិភពលោក ជាមធ្យមកើនឡើងដ ១,១អង្សាសេ ។

តាមការលើកឡើងរបស់អង្គការសហប្រជាជាតិ កម្តៅផែនដីនឹងកើនឡើងដល់ទៅ ២,៧អង្សាសេ នៅចុងសតវត្សរ្ត៍នេះ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន

Leave a Reply

Your email address will not be published. Required fields are marked *