យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់រងរបួសនៅក្នុងការបាញ់ប្រហារនៅមជ្ឈមណ្ឌលក្នុងទីក្រុង Orlando រដ្ឋ Florida អាមេរិក នាយប់ថ្ងៃទី៣១ខែកក្កដា (ពេលវេលាអាមេរិក)។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ស្នងការប៉ូលិសទីក្រុងOrlando លោក Eric Smith បានបញ្ជាក់ថា ករណីបាញ់ប្រហារ ក្រោយមានការប៉ះទង្គិចក្នា ក្នុងំបន់ Wall Street Plaza នៅវេលាម៉ោង ២ថ្ងៃទី៣១ខែកក្កដាក្នុងពេលដែលហាងស្រា និងភោជនីយដ្ឋាននានាបានបិទទ្វារ។
មនុស្សម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ បាប្រើប្រាស់កាំភ្លើងបាញ់ទៅលើហ្វូងមនុស្សបណ្តាលឲ្យរបួស ៧នាក់ ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យព្យាបាល ដោយមិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ កម្លាំងប៉ូលិសកំពុងតែស្វែងរកតាមចាប់ខ្លួន ជនដៃដល់បាញ់ប្រហារនោះ។
តាមតួលេខរបស់អង្គការ Gun Violence Archive មានឯកទេសតាមដានអំពើហិង្សាពាក់ព័ន្ធកាំភ្លើងនៅអាមេរិកបានបង្ហាញឲ្យឃើញថា ចាប់តាំងពីដើមឆ្នាំ មកទល់ពេលនេះ អាមេរិកមានករណី បាញ់ប្រហារដល់ទៅ ៣៨២ករណី។ ក្នុងនោះករណីបាញ់សម្លាប់មនុស្សច្រើនបំផុតគឺនៅតិចសាស ក្នុងសាសាបឋមសិក្សា Robb សម្លាប់មនុស្ស១៩នាក់ ៕