ករណីស្លាប់ដំបូងបង្អស់ដោយជំអឺអុតស្វា នៅក្នុងតំបន់អាស៊ី គឺបានកើតឡើងទៅលើបុរសវិ័យ២២ឆ្នាំជនជាតិឥណ្ឌា ក្រោយធ្វើតេស្តរកឃើញមានជំងឺអុតស្វា បន្ទាប់ពីវិលត្រឡប់ មកពីប្រទេសអារ៉ាប់រួម។
សារព័ត៌មាន រ៉យទ័រ បានដកស្រងការប្រកាសរបស់មន្ត្រីសុខាភីបាលក្នុងរដ្ឋ Kerela អ្នកជំងឺបានស្លាប់នៅថ្ងៃទី ៣០ខែកក្កដា ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់អាយុ២១ឆ្នាំ ក៏ត្រូវបានធ្វើចត្តាឡីស័ក ។
បុរសដែលស្លាប់ដោយជំងឺអុតស្វា បានមកដល់រដ្ឋ Kerela នាថ្ងៃទី ២១ខែកក្កដា ហើយបានទៅកាន់មន្ទីរពេទ្យនាថ្ងៃទី២៦ខែកក្កដា ក្រោយមាន អការៈអស់កម្លាំង ក្តៅខ្លួន ។ មន្ត្រីក្នុងតំបន់ក៏បានប្រកាសថា ពលរដ្ឋមិនត្រូវ ភ័យខ្លាចករណីនេះឡើយ ។
មន្ត្រីសុខាភិបាលរដ្ឋ Kerala លោកស្រី Veena George បានឲ្យដឹងថា គ្រួសារជនរងគ្រោះបានប្រាក់ដល់មន្ត្រីក្នុងតំបន់ពីលទ្ធផលធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ពេលវិលត្រឡប់មកពីប្រទេសអារ៉ាប់រួម។
ក្នុងពេលនេះដែរក្រសួងសុខាភិបាលឥណ្ឌាមិនទាន់វិភាគអ្វីជុំវិញករណីស្លាប់ដោយជំងឺអុតស្វានៅឡើយទេ ដែលជាករណីស្លាប់ដោយបូងក្នុងប្រទេសឥណ្ឌានិងតំបន់អាស៊ីទាំងមូល៕