Breaking News

មីយ៉ាន់ម៉ា៖ ក្រុមឧទ្ទាមប្រដាប់អាវុធប្រកាសដណ្តើមបានទីតាំងមួយកន្លែងរបស់ទាហាន

ក្រុមប្រដាប់អាវុធ មកពីសម្ព័ន្ធមិត្តជាតិ ការ៉ែនបានប្រកាសថា បានដណ្តើមទីតាំងគ្រប់គ្រងរបស់កម្លាំងទាហាន រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតំបន់ជិតព្រំដែនថៃ។
នៅព្រឹកថ្ងៃទី ២៧ខែមេសា បានផ្សាយថា មានករណីវាយប្រហារគ្នានៅទីតាំងយោធាជិតព្រំដែនថៃ ស្ថិតក្នុងតំបន់ដែលក្រុម សម្ព័ន្ធមិត្តជាតិការ៉ែន (KNU) គ្រប់គ្រង ។ ក្រុម (KNU) បានប្រកាសថា មានការវាយប្រហារគ្នាយ៉ាងខ្លាំង រវាងកម្លាំងទាហានប្រទេសទាំងពីរ ហើយក្រុម (KNU)ដណ្តើមបានសិទ្ធគ្រប់គ្រង ។
ពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេ Salween នៅក្នុងប្រទេសថៃ បានឲ្យដឹងថា បានឮស៊ូស្នូកាំភ្លើងធុនធ្ងន់ នៅពេលទៀបភ្លឺ ។ តាមការលើកឡើងរបស់ពលរដ្ឋ ថៃ ទីតាំងយោធា របស់រដ្ឋាភីបាលត្រូវក្រុម ទាហានការ៉ែនឡោមព័ទ្ធជាច្រើនថ្ងៃកន្លងមក ធ្វើឲ្យទាហាននៅខាងក្នុងមិនមានស្បៀងអាហារគ្រប់គ្រាន់។
អ្នកនាំពាក្យរបស់ក្រុម ការ៉ែន បាននិយាយប្រាប់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី ២៧ខែមេសា ថា កម្លាំងទាហានការ៉ែន ដណ្តើមបានសិទ្ធិគ្រប់គ្រងនៅវេលាម៉ោង ៥-៦ទៀបភ្លឺ។ នៅពេលនេះក្រុមកំពុងត្រួតពិនិត្យ ពីការខូចខាតទាំងទ្រព្យសម្បតិនិងអាយុជីវិតទាហា។
មីយ៉ាន់ម៉ា មានក្រុមប្រដាប់អាវុធជនជាតិភាគតិចរហូតដល់ទៅ ២០ ក្រុម ហើយភាគច្រើនក្រុមទហានជនជតិភាគតិចប្រឆាំងនិងការដឹកនាំដោយយោធានៅក្នុងប្រទេសនេះ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការដែលក្រុមជនជាតិភាគតិច គាំទ្ររដ្ឋាភិបាលស្រមោល ដឹកនាំដោយតំណាងរាស្ត្រជាប់ឆ្នោត អាចបង្កឲ្យមានសង្គ្រាមស៊ីវីលកើតឡើងក្នុងប្រទេសនេះ ។
ពេលថ្មីៗនេះ អាស៊ាននិងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា ៥ចំណុចដើម្បីបញ្ចប់វិបត្តិ ក្នុងនោះមានបញ្ចប់អំពើហិង្សា ពិភាក្សាមានលក្ខណស្ថាបនា រវាងភាគីទាំងសង្ខាង ផ្តល់ជំនួយដល់មីយ៉ាន់ម៉ា បន្ថែមមន្ត្រីអាស៊ានផ្តល់លក្ខណៈងាយស្រួលក្នុងកិច្ចពិភាក្សា ៕

Check Also

ឯកឧត្តមបណ្ឌិត លី ធុជ ស្វែងរកការគាំទ្រពីការិយាល័យ UNODA ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

Leave a Reply

Your email address will not be published. Required fields are marked *