Breaking News

កម្លាំងជំនាញនគរបាលខណ្ឌដង្កោឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធករណីលួចរថយន្តជនជាតិវៀតាណាមដូចគ្នា

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ជាង ហុកសែ  អធិការរងខណ្ឌដង្កោទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៍បានឲ្យដឹងថា-កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៦និង០០នាទី ត្រង់ចំណុចសួនច្បារ ផ្លូវភ្លោះលេខ៣ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តពីជនរងគ្រោះឈ្មោះ គឹម សៀងស្រុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ទីលំនៅផ្ទះលេខ០១ ផ្លូវលេខ៣ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ដង្កោបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចហើយនោះកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ង្វៀង យ៉ាំង យូ ហៅ កាង យូវ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគីឡូម៉ែត្រលេខ១០ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

  វត្ថុតាងចាប់យក៖ ១/រថយន្តម៉ាកHYUNDAI MIGHTY ពណ៌ខៀវ សេរីឆ្នាំ២០០២ គ្មានផ្លាកលេខ មានលេខសាក់ស៊ីKMFGA17AP2C163364 និងលេខម៉ាស៊ីនD4DA6279087 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ប្រផេះចំនួន០១គ្រឿង ៣/ម៉ូតូម៉ាកហ្សូមម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FW-7281 

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា-កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ជនរងគ្រោះបានទុករថយន្ត០១គ្រឿងម៉ាក HYUNDAI MIGHTY ពណ៌ខៀវ សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ3F-0934 នៅសួនច្បារផ្លូវភ្លោះលេខ៣ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោររថយន្ត និងសោរទ្វាររថយន្តត្រឹមត្រូវ រួចបានដើរទៅដេកនៅផ្ទះដែលមានចំងាយពីកន្លែងទុករថយន្តប្រវែង២៥០ម៉ែត្រ ស្ថិតនៅចំនុចកើតហេតុខាងលើ ។ រហូតដល់វេលាម៉ោង០៦និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានរៀបចំខ្លួនចេញពីផ្ទះដើរទៅយករថយន្ត ដើម្បីបើកទៅដឹកកម្មករ ស្រាប់តែបាត់រថយន្តពីកន្លែងទុក រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើតហេតុ បានឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចបើករថយន្តចេញពីកន្លែងកើតហេតុ ហើយកំលាំងជំនាញរបស់អធិការខណ្ឌដង្កោក៏បើកការស្រាវជ្រាវស៉ើបអង្កេត ក៏ទទួលពត៌មានថារថយន្តខាងលើ ត្រូវជនសង្ស័យយកទៅទុកចោលនៅភូមិគីឡូម៉ែត្រលេខ១០ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ង្វៀង យ៉ាំង យូ ហៅ កាង យូវ ភេទប្រុស អាយុ៣៦ឆ្នាំ រួមនិងវត្ថុតាង ១/រថយន្តម៉ាកHYUNDAI MIGHTY ពណ៌ខៀវ សេរីឆ្នាំ២០០២ គ្មានផ្លាកលេខ មានលេខសាក់ស៊ី KMFGA17AP2C163364 និងលេខម៉ាស៊ីនD4DA6279087 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ប្រផេះចំនួន០១គ្រឿង ៣/ម៉ូតូម៉ាកហ្សូមម័រអ៊ិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FW-7281 ចំនួន០១គ្រឿង ត្រង់ចំណុចខាងមុខឃ្លាំងទឹកកក ស្ថិតនៅភូមិគីឡូម៉ែត្រលេខ១០ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *