អ្នកជំងឺអុតស្វាគឺជាជនជាតិអេហ្ស៊ីបរស់នៅក្នុងប្រទេសមួយនៅតំបន់អឺរ៉ុប ។ នៅពេលនេះអ្នកជំងឺ ត្រូវបានធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យ ដោយមានសុខភាពធម្មតា។
នៅថ្ងៃទី ៧ខែកញ្ញា ក្រសួងសុខាភិបាល អេហ្ស៊ីបបានប្រកាសពីករណីកើតជំងឺអុតស្វាលើកដំបូង។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំងឺត្រូវបានផ្តាច់ឲ្យនៅដាច់ដោយឡែក បញ្ចៀសករណីឆ្លងដល់មនុស្សផ្សេងទៀត។
កាលពីថ្ងៃទី ៦ខែកញ្ញា កោះហុងកុង ក៏បានប្រកាសរកឃើញករណីកើតជំងឺអុតស្វាជាលើកដំបូងផងដែរ ។ អ្នកជំងឺមានអាយុ៣០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីនទៅកាន់ហុងកុងនៅថ្ងៃទី៥ខែកញ្ញា។ កន្លងមកអ្នកជំងឺធ្លាប់រស់នៅក្នុងទឹកដីអាមេរិក និងកាណាដា ។
បើទោះបីមានករណីកើតជំងឺអុតស្វា នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ប៉ុន្តែករណីកើតជំងឺនេះបានថយចុះ ខ្លាំង ។ កាលពីថ្ងៃទី២៥ខែសីហាកន្លងមកអង្គការសុខភាពពិភពលោក បានប្រកាសថា មានករណីកើតជំងឺអុតស្វាថយចុះ២១%។
តាមរបាយការណ៍ររបស់អង្គការសុខភាពពិភពលោក ជំងឺអុតស្វា នៅទូទាំងពិភពលោក មាន៤១ពាន់ករណី ស្ថិតនៅក្នុង ៩៦ប្រទេសជុំវិញពិភពលោក និងស្លាប់ ១២ ក្នុងនោះអាមេរិក មានករណីកើតជំងឺនេះច្រើនជាងគេ ៣៤%៕