Breaking News

អ៊ុយក្រែន ទទួលស្គាល់ពីការវាយប្រហារតំបន់គ្រីមៀ ព្រមានពីសង្គ្រាមបរមាណូ រវាងរុស្ស៊ីនិងលោកខាងលិច

អគ្គមេបញ្ជាការកម្លាំងទាហាន អ៊ុយក្រែន លោក Valeriy Zaluzhnyi បានទទួលស្គាល់ថា  ទាហានអ៊ុយក្រែន នៅពីក្រោយការវាយប្រហារតំបន់គ្រីមៀ​ ហើយព្រមានថាអាចនឹងមានសង្គ្រាមបរមាណូផ្ទុះឡើងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិច​។

មេទ័ព Valeriy Zaluzhnyi បានបញ្ជាក់ថា «មានការគំរាមកំហែង ដោយផ្ទាល់ពីកម្លាំងទាហានបរមាណូរបស់រុស្ស៊ី ដែលអាចប្រើប្រាស់ អាវុធប្រល័យលោកក្នុងពេលណាមួយ។

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខយោធាកំពូលរបស់អ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី នៅឯតំបន់គ្រីមៀ រួមទាំងការបំផ្លិចបំផ្លាញមូលដ្ឋានយោធា សាគី (Saky) របស់រុស្ស៉ី កាលពីខែសីហា។

នៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន លោក វ៉ាឡេរីយ៍ ហ្សាលូស្នីយី (Valeriy Zaluzhnyi) មេបញ្ជាការកងទ័ពអ៊ុយក្រែន បានទទួលស្គាល់ថា ការវាយប្រហារខាងលើនេះគឺធ្វើឡើងដោយមីស៊ីល ឬគ្រាប់រ៉ុក្កែត ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ។

ដោយឡែក មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ការបំផ្ទុះលើមូលដ្ឋានទ័ពអាកាសរុស្ស៉ី គឺជាស្នាដៃរបស់អ្នកបំផ្ទុះគ្រាប់បែកអ៊ុយក្រែន។ វាជាការឆ្លើយតបរបស់អ៊ុយក្រែនចំពោះយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ ដែលបន្ធូរដៃធ្វើសង្រ្គាម ដូច្នេះវាជាឱកាសសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងការវាយលុកតំបន់គ្រីមៀ។ ជោគជ័យពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៉ី ជាដំបូងនោះគឺមូលដ្ឋានយោធា Saky

មូលដ្ឋានយោធារបស់រុស្ស៉ី បានរងនូវការបំផ្ទុះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដោយបំផ្លាញយន្តហោះចម្បាំងជាច្រើនគ្រឿង ។ តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយទីក្រុងមូស្គូបានព្រមានជាច្រើនលើកថាការវាយប្រហារ ណាមួយលើតំបន់គ្រីមៀ នឹងតម្រូវឱ្យរុស្ស៉ីត្រូវចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *