Breaking News

សភាកូរ៉េខាងជើង​បើកកិច្ចប្រជុំអនុម័តច្បាប់ស្តីពីការអភិវឌ្ឍន៍ជនបទ​

សារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA បានផ្សាយថា  កិច្ចប្រជុំសភាកូរ៉េខាងជើង ត្រូវបានបធ្វើឡើងនៅក្នុងរដ្ឋធានីព្យុងយ៉ាង ចាប់ពីថ្ងៃទី ៧ខែកញ្ញា​។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន​ក៏បានចូលរួមកិច្ចប្រជុំដ៏សំខាន់នោះដែរ​។

សារព័ត៌មានជាតិកូរ៉េខាងជើងបានផ្សាយថា នៅថ្ងៃទី ៨ខែកញ្ញាបានផ្សាយថា កិច្ចប្រជុំសភាកើតឡើងដើម្បីពិភាក្សានិងអនុម័តច្បាប់ស្តីពីការអភីវឌ្ឍន៍ជនបទ ។  តាមសារព័ត៌មាន KCNA កិច្ចប្រជុំនឹងធ្វើឡើងក្នុងរយៈពេល​២ថ្ងៃ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងជើង នៅថ្ងៃទី ៨ខែកញ្ញាបានស្នើដល់កូរ៉េខាងជើង​ពិភាក្សាស្តីពីជំនួប គ្រួសារបែកបាក់ដោយសង្គ្រាមឧបទ្វីបកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣ ។​ គ្រួសារដែលបែកបាក់ក្នុងសម័យសង្គ្រាមនៅសល់មិនច្រើនឡើង ដោយបច្ចុប្បន្ន មានអាយុ​ចាប់ពី​៨០ និង​៩០ឆ្នាំហើយ។

ចាប់តំាងពីឆ្នាំ ២០០០មក ប្រទេសកូរ៉េទាំងពីរ បានរៀបចំជំនួបគ្រួសារបែកបាក់ដល់ទៅ ២១លើក ហើយលើកចុងក្រោយបំផុតគឺនៅក្នុងខែសីហាឆ្នាំ​២០១៨ ។ ជំនួបគ្រួសារបែកបាក់នឹងត្រូវ ធ្វើឡើងនៅក្នុងពិធីបុណ្យសែនព្រះខែ ឬបុណ្យ Chuseok។ នៅក្នុងឆ្នាំនេះ ពិធីបុណ្យសែនព្រះខែធញវើឡើងនៅថ្ងៃទី ១០ខែកញ្ញា​ ហើយពលរដ្ឋនឹងត្រូវឈប់សម្រាក់​៤ថ្ងៃ ចាប់ពីថ្ងៃទី ៩ខែកញ្ញា ៕

 

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *