ក្រុមនិស្សិតឈីលី បាននាំគ្នាធ្វើបាតុកម្មនៅទីតាំងស្ថានីយរថភ្លើងនៅក្រោមដី ក្នុងរដ្ឋធានី Santiago នាថ្ងៃទី ៧ខែកញ្ញា ដើម្បីទាមទារឲ្យមានការកែទម្រង់ ប្រព័ន្ធអបរំ នៅក្នុងប្រទេសនេះ។
ការធ្វើបាតុកម្មបណ្តាលឲ្យខ្សែរថភ្លើងនៅក្រោមដី ត្រូវផ្អាកដំណើរការទាំងស្រុងដោយសារតែវត្តមានក្រុមបាតុករ ទាំងនៅខាងក្នុងស្ថានីយរថភ្លើងក៏ដូចជានៅខាងក្រៅផ្លូវដែក។
បើទោះបីបាតុកម្មធ្វោះឡើងនៅពេលនេះដោយសន្តិភាព មិនមានអំពើហិង្សាកើតឡើងនោះឡើយ ប៉ុន្តែ មន្ត្រីគ្រប់គ្រងបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសម្រេចផ្អាកដំណើរការរថភ្លើង។កាលពីខែតុលាឆ្នាំ ២០១៩ ក្រុមនិស្សិត បាននាំគ្នាធ្វើបាតុកម្មបណ្តាលឲ្យមានអំពើហិង្សាផ្ទុះឡើង បណ្តាលឲ្យមានអ្នកស្លាប់និងរបួស។
ការធ្វើបាតុកម្មកើតឡើងក្រោយពេលដែល ពលរដ្ឋឈីលី ច្រានចោលសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ថ្មី ដែលបានធ្វើប្រជាមតិនៅថ្ងៃទី ៤ខែកញ្ញា ។ ក្រុមបាតុករបានស្នើឲ្យធ្វើការកែទម្រង់វិស័យអបរំ ។
ប្រធានាធិបតី Boric បានប្រកាសថា នឹងផ្លាស់ប្តូរតំណាងរដ្ឋមន្ត្រីក្រសួងទទួលបន្ទុករ៉ែ និងថាមពល ។ ជាមួយគ្នានេះលោកក៏បានសម្រេចផ្លាស់ប្តូរ ដំណែងលេខារដ្ឋមន្ត្រី មានតួនាទី តាមដានសកម្មភាពរបស់ប្រធានាធិបតី ៕