Breaking News

បាតុកម្មទ្រង់ទ្រាយធំ​នៅទីក្រុងប៉ារីស អំពាវនាវដល់បារាំង ផ្លាស់ប្តូរទស្សនៈចំពោះណាតូ និង អឺរ៉ុប

ពលរដ្ឋបារាំងរាប់សិបពាន់នាក់ បានដង្ហែរក្បួនបាតុកម្មនៅក្នុងទីក្រុងប៉ារីស ដើម្បីថ្កោលទោសដល់ អង្គការណាតូ និងសហគមន៍អឺរ៉ុប  ដោយអំពាវនាវដល់រដ្ឋាភិបាលបារាំងផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះស្ថានប័នទំាងពីរខាងលើ​។

សារព័ត៌មាន​ AFP បានផ្សាយថា ក្រុមបាតុករ បានដង្ហែរក្បួននៅទីក្រុងប៉ារីស នាថ្ងៃទី ៨ខែតុលា។ ​បាតុកម្មខាងលើដឹកនាំដោយគណបក្សប្រឆាំង Les Patriotes(អ្នកស្នេហាជាតិ) ដោយមានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់​។

ក្រុមបាតុករបានលើកស្លាកបដា ធំៗ ដែលបានសរសេរអក្សថា “Resistance » មានន័យថា ការតស៊ូ។ ក្រៅពីនេះនៅមានអក្សរតូចៗជាច្រើនទៀត ក្នុងនោះបានសរសេរថា Frexit ​មានន័យថាស្នើដល់រដ្ឋាភិបាលបារាំង ចាកចេញពីសហគមន៍អឹរ៉ុប​។

នៅក្នុងឃ្លីបវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម  ក្រុមបាតុករបានស្រែកខ្លាំងៗថា សូមចាកចេញពីណាតូ  ។ ក្រុមបាតុករក៏បានស្នើឲ្យដកហូតតំណែងប្រធានាធិបតីម៉ាក្រុងផងដែរ ។ ក្រុមបារតុករបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការណាតូ ដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹង​ និងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *