Breaking News

ស្ត្រីអ្នកសារព័ត៌មានដំបូងដែលសម្ភាសន៍មេដឹកនាំតាលីបង់បានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថានហើយ

អ្នកសារព័ត៌មានស្រីទីមួយគឺនាង​ Beheshta Arghan បានបង្កើតប្រវត្តិសាស្ត្រនៅអាហ្វហ្គានីស្ថាននិងនៅក្នុងអាជីបរបស់ខ្លួនក្លាយជាស្ត្រីទីមួយសម្ភាសន៍ផ្ទាល់ជាមួយមេដឹកនាំក្រុមតាលីបង់។ ប៉ុន្តែពេលនេះនាងបានសម្រេចចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដើម្បីសុវត្ថិភាព​។

នាង​Beheshta Arghan ជាអ្នកសារព័ត៌មានរបស់បណ្តាញទូរទស្សន៍ ToloNews មានទីតាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសម្ភាសន៍ផ្ទាល់មុខជាមួយមេដឹកនាំជាន់ខ្ពស់ក្រុមតាលីបង់នៅថ្ងៃទី ១៧ខែសីហា  គឺក្រោយពេលពីរថ្ងៃដែលក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន​។ ពីរថ្ងៃក្រោយមកនាងក៏បានសម្ភាសន៍​នាង Malala Yousafzai ជាសកម្មជនសង្គមបានរួចផុតពីក្តីស្លាប់ ដោយការធ្វើឃាតពីក្រុងតាលីបង់ ។

អ្វីដែលនាង​ Malala Yousafzai បានធ្វើត្រូវបានគេវាយតម្លៃថា ជាជោគជ័យយ៉ាងធំធេង​ក្នុងអាជីបជាអ្នកសារព័ត៌មានរបស់នាង ដែលមានភាពល្បីល្បាញនៅលើពិភពលោក​។  ប៉ុន្តែការងាររបស់នាងត្រូវបានផ្អាកវិញ ទើបធ្វើឲ្យនាងសម្រេចចាកចេញពីអាហ្វហ្គានីស្ថានដោយមូលហេតុសុវត្ថិភាព​។

នាង​ Malala Yousafzai​បានិយាយទៅកាន់សារព័ត៌មានCNN ​ពីស្ថានភាពរស់នៅរបស់នាង ក្នុងរយៈពេល​២សប្តាហ៍​ដែលបានរស់នៅក្រមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ហើយពេលនេះនាងក៏បានសម្រេចចាកចេញពីស្រុកកំណើតដូចជា​ពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងទៀតដោយខ្លាចក្រុមតាលីបង់៕SRN 

 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *