Breaking News

អង់គ្លេសអំពាវនាវឲ្យសហការ ចិន-រុស្ស៊ី​ដើម្បីដោះស្រាយវិបត្តិនៅអាហ្វហ្គានីស្ថាន

នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអង់គ្លេស​កាលពីថ្ងៃទី​២៩ខែសីហា បណ្តាប្រទេសចាំបាច់ត្រូវតែសហការយ៉ាងជិតស្និទ្ធជាមួយ រុស្ស៊ី ចិន ដើម្បីបង្កើនឥទ្ធិពលទៅលើក្រុមតាលីបង់ដែលកំពុងតែគ្រប់គ្រងអាហ្វហ្គានីស្ថាន​។

សារព័ត៌មាន​ Euronews បានដកស្រង់ការប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសថា​ ការបង្កើតកិច្ចសហប្រតិបត្តិការណ៍យ៉ាងស្អិតល្មួតជាមួយរុស្ស៊ីនិងចិន អាចជួយដោះស្រាយបញ្ហារួម ក្នុងនោះមានការប្រយុទ្ធប្រឆាំង ក្រុមភេរវកម្ម  កាត់បន្ថយអំពើហិង្សា​ ទប់ស្កាត់វិបត្តិជនភៀសខ្លួនក៏ដូចជារារាំង ការដួលរលំនៃសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន​។

រដ្ឋាភិបាលអង់គ្លេស ក៏បានធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ​នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ គឺបារាំង​និងអាមេរិក ដើម្បីជំរុញការអនុម័ត​ បង្កើតតំបន់សុវត្ថិភាព ដល់ពលរដ្ឋបរទេស និងជនជាតិអាហ្វហ្គានីស្ថានដែលចង់ចាកចេញពីប្រទេស ក្រោយថ្ងៃទី​៣១ខែសីហា ។រដ្ឋាភិបាលបណ្តាប្រទេសលោកខាងលិច ក៏បានឡើងគម្រោងទប់ស្កាត់អាហ្វហ្គានីស្ថានក្លាយទៅជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម។

ពាក់ព័ន្ធនឹងបញ្ហាអាហ្វហ្គានីស្ថាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​​បានសម្រេចរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី​៣០ខែសីហា​ ពិភាក្សាលើបញ្ហាមនុស្សធម៌​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ៕SRN 

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

Leave a Reply

Your email address will not be published. Required fields are marked *