Breaking News

ជប៉ុន គាំទ្រ កម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ខណៈកម្ពុជាក៏ គាំទ្រជប៉ុនជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥

ទីក្រុងហ្សឺណែវ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយលោកស្រី Tomiko Ichikawa ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសជប៉ុនប្រចាំសន្និសីទស្តីពីការរំសាយសព្វាវុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងជំនួប​​នេះ មានគោលបំណងពិភាក្សាគ្នាអំពីកិច្ចសន្យាបច្ចុប្បន្ន និងដំណើរការនៃជ្រើសរើសមុខតំណែងជានាយក ISUថ្មី ដែលតួនាទីនេះប្រទេសជប៉ុនគឺជាអ្នកបន្តវេន។ ការណ៍នេះធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានឆ្លៀតជួបពិភាក្សាជាមួយលោកស្រី Tomiko Ichikawa ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសជប៉ុនប្រចាំសន្និ សីទស្តីពីការរំសាយសព្វាវុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់និងកោតសរសើរចំពោះតួនាទីសំខាន់របស់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងការបំពេញកាតព្វកិច្ច និងការអនុវត្តតាមបទដ្ឋាននានានៃអនុសញ្ញា។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់កម្ពុជា-ជប៉ុនក៏បានពិភាក្សាគ្នាអំពីកិច្ចសន្យាបច្ចុប្បន្ន និងដំណើរការនៃជ្រើសរើសមុខតំណែងជានាយក ISUថ្មី ព្រមទាំងបានយល់ព្រមលើភាពចាំបាច់សម្រាប់ ការពិភាក្សា និងការពិគ្រោះយោបល់បន្ថែមទាក់ទងនឹងនីតិវិធីលើកិច្ចសន្យា និងការជ្រើសរើសនាយក ISU ថ្មី។

ក្រៅពីនេះ លោកទេសរដ្ឋមន្ត្រី លី ធុជ និងលោកស្រី Tomiko Ichikawa ​ក៏បានពិភាក្សានិងគូសបញ្ជាក់អំពីតម្រូវការនានាសម្រា ប់ការគាំទ្រជាបន្តបន្ទាប់នូវភាពជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤របស់កម្ពុជា និងបន្តគាំទ្រភាពជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៥ ខណៈដែលប្រទេសជប៉ុននឹងទទួលតួនាទីនេះបន្តនាពេលខាងមុខ៕ដោយ៖ សិរី នាគ

Check Also

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធ

Leave a Reply

Your email address will not be published. Required fields are marked *