Breaking News

រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុងគៀវប្រទេសអ៊ុយក្រែន

រដ្ឋធានី គៀវប្រទេសអ៊ុយក្រែន  មានសំឡេងផ្ទុះខ្លាំងៗពីរលើក នៅថ្ងៃទី ១០ ខែតុលា ។ សារព័ត៌មាន AP ​ បានផ្សាយថា ការផ្ទុះយ៉ាងខ្លាំងនោះគឺជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីល ពីប្រទេសរុស្ស៊ី។

អភិបាលក្រុងគៀវ លោក Vitalii Klitchkoបានបញ្ជាក់ថា មានករណីផ្ទុះនៅក្នុងខណ្ឌ ដែលជាតំបន់ធំជាងគេក្នុងរដ្ឋធានីគៀវ រួមទាំងតំបន់ទីក្រុងបរាណប្រវត្តិសាស្ត្រ ដោយមានការិយាល័យរបស់រដ្ឋាភិបាលនៅទីនោះ។

នៅក្នុងសេចក្តីប្រកាសនាវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី ១០ខែតុលា (ពេលវេលានៅអ៊ុយក្រែន) បានបញ្ជាក់ថា «ក្រោយការផ្ទុះខ្លាំងៗពីរលើក ក៏មានការផ្ទុះតូចៗជាច្រើនទៀត នៅក្នុងទីក្រុងអ៊ុយក្រែន។

សារព័ត៌មាន Sputnik  បានដកស្រង់សំដី  លោក Anton Gerashchenkoទីប្រឹក្សារដ្ឋមន្ត្រីមក្រសួងមហាផ្ទៃ អ៊ុយក្រែន បានបញ្ជាក់ថា មីស៊ីលបានធ្លាក់នៅក្បែរ ស្តូប Mikhail Grushevsky ក្នុងតំបន់ Vladimirskaya។ ចំណែកតំណាងរាស្ត្រអ៊ុយក្រែន លោក Oleksiy Goncharenko បានបញ្ជាក់ថា កាំជ្រួចមីស៊ីលមួយគ្រាប់ទៀតធ្លាក់នៅកណ្តាលទីក្រុង បណ្តាលឲ្យមានអ្នកស្លាប់និងទ្រព្យសម្បត្តិជាច្រើន រងការបំផ្លាញ។

នេះជាករណីផ្ទុះជាលើកដំបូង នៅក្នុងរដ្ឋធានីអ៊ុយក្រែន ក្រោយរយៈពេលជាច្រើនខែនៃសង្គ្រាម ។ បច្ចុប្បន្នសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផ្តោតសំខាន់ទៅលើតំបន់ភាគខាងជើង គ្រីមៀ និងតំបន់ Zaporizhzhia

ក្រុមអ្នកជំនាញបានលើកឡើងថានោះគ្រាន់តែជាការចាប់ផ្តើម សងសឹកពីរុស្ស៊ីតែប៉ុណ្ណោះ ក្រោយកាវាយប្រហារកម្ទេចស្ពានតភ្ជាប់គ្រីមៀរបស់រុស្ស៊ី ធ្វើឲ្យប្រធានាធិបតីពូទីនខឹងសម្បាយ៉ាងខ្លាំង ៕

 

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥

Leave a Reply

Your email address will not be published. Required fields are marked *